ភ្នំពេញ៖សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចដកហូតមុខតំណែង ឋានន្តរស័ក្តិ និងបណ្តេញចេញពីក្របខ័ណ្ឌមន្រ្តីនគរបាលជាតិនៃនាយកដ្ឋានបុគ្គលិក ចំនួន២រូប ក្រោយល្មើសវិន័យកងកម្លាំងនគរបាលជាតិ។

មន្ដ្រីនគរបាលជាតិ ចំនួន ២រូបនោះរួមមាន ៖លោកវរសេនីយ៍ទោ ម៉ែន  ម៉ារ៉ាឌី នាយរងការិយាល័យបៀវត្សរ៍នគរបាលជាតិ និងលោកវរសេនីយ៍ទោណុប បូ នាយរងការិយាល័យគ្រប់គ្រងឯកសារ។ 


តាមរយ:សេចក្ដីសម្រេចរបស់ សម្ដេចក្រឡាហោម  ស ខេង នាថ្ងៃទី១៦ ខែមិថុនា  ឆ្នាំ២០២៣នេះ  បានឱ្យដឹងថា  ប្រាក់បៀវត្សរ៍  និងរបបឧបត្ថម្ភផ្សេងៗ  របស់ មន្ដ្រីនគរបាលជាតិចំនួន  ២រូបនោះ  ត្រូវបានកាត់ផ្ដាច់  និងលុបចេញពីមន្ដ្រីនគរបាលជាតិ  ចាប់ពីខែកញ្ញា  ឆ្នាំ២០២៣  តទៅ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ