ក្រសួងមហាផ្ទៃ ស្នើតំណាងគណបក្សកម្លាំងជាតិ កែសម្រួលឡើងវិញនូវសញ្ញាសម្គាល់របស់គណបក្ស ដោយសារតែរូបសញ្ញា «ផ្ការំដួល» ជាផ្កានិមិត្តរូប នៃកម្ពុជា
1 ឆ្នាំ មុន
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានស្នើឱ្យតំណាងស្ថាបនិកគណបក្សកម្លាំងជាតិ ត្រូវធ្វើការកែសម្រួលឡើងវិញនូវសញ្ញាសម្គាល់របស់គណបក្ស ដោយសារតែរូបសញ្ញា «ផ្ការំដួល» ជាផ្កានិមិត្តរូប នៃព្រះរាជាណាចក្រកម្ពុជា។
យោងតាមលិខិតរបស់ ក្រសួងមហាផ្ទៃ ជម្រាបជូនលោក ស៊ុន ចន្ធី តំណាងស្ថាបនិកគណបក្សកម្លាំងជាតិ នាថ្ងៃទី២៥ កក្កដា ក្រសួងមហាផ្ទៃ បានទទួលរួចហើយនូវលិខិតជូនដំណឹងអំពីការបំពេញតាមលក្ខខណ្ឌកំណត់ក្នុងបទប្បញ្ញត្តិ នៃច្បាប់ស្តីពីគណបក្សនយោបាយ។
ពាក់ព័ន្ធនឹងករណីនេះ ក្រសួងមហាផ្ទៃ គូសបញ្ជាក់ថា «ស្នើឲ្យតំណាងស្ថាបនិកគណបក្ស ត្រូវធ្វើការកែសម្រួលឡើងវិញនូវសញ្ញាសម្គាល់របស់គណបក្ស ដោយសារតែរូបសញ្ញា ផ្ការំដួល ជាផ្កានិមិត្តរូប នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានកំណត់ក្នុងព្រះរាជក្រឹត្យ ស្តីពីការកំណត់ប្រភេទសត្វ និងរុក្ខជាតិសម្រាប់ ជានិមិត្តរូប នៃព្រះរាជាណាចក្រកម្ពុជា»៕EB