ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣នេះ បានចេញសេចក្ដី​ប្រ​កាសព័ត៌មាន ស្ដីពី ការកំណត់សម័យប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២​០២៣។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន​​ ដែលក្រសួងបានចេញផ្សាយនៅថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២៣នេះ ។

 

ចំពោះបេក្ខជនដែលដាក់ពាក្យប្រឡង ត្រូវ​បំពេញ​សំណុំ​លិខិតមួយ​ចំនួនដូចជា ពាក្យ​សុំ​ចុះឈ្មោះ​ប្រ​ឡង​របស់បេក្ខជន​ចំនួន១ច្បាប់ (បំពេញដោយដៃបេក្ខជនផ្ទាល់), វិញ្ញាបនបត្រប​ណ្តោះ​អាសន្នមធ្យ​មសិក្សា​បឋមភូមិ​ចំនួន ១សន្លឹក (ច្បាប់ថតចម្លង), សំបុត្រ​កំណើត ឬសំបុត្រ​បញ្ជាក់កំណើត ឬសេ​ចក្តីចម្ល​ងសំបុត្រ​កំណើត ឬសេចក្តីចម្លង​សំបុត្រ​បញ្ជាក់​កំណើត ចំនួន១សន្លឹក (ច្បាប់ថតចម្លង), បង្កាន់ដៃ​បង់សិទ្ធិប្រឡង ចំនួន១សន្លឹក និង​សៀវភៅសិក្ខាគារិក (ចំពោះសិស្សសាលាឯកជន)៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ