ភ្នំពេញ ៖ រយៈពេល៧ខែ ចាប់ពីខែមករា-ខែកក្កដា ឆ្នាំ២០២៣ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណជាង ៣.០៣លាននាក់ កើនឡើង ៣០៨% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២កន្លងទៅ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍។

របាយការណ៍ដដែលបានបញ្ជាក់ថា «រយៈពេល៧ខែឆ្នាំ២០២៣ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ៣,០៣៧,៣៤៤នាក់ កើនឡើង ៣០៨.៥% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២»។

ភ្ញៀវទេសចរអន្តរជាតិដែលមកតាមផ្លូវអាកាសមានចំនួន ១,០៦៥,២៣៣នាក់ កើនឡើង ២៣៦.៨%។ ចំណែកភ្ញៀវទេសចរអន្តរជាតិដែលមកតាមផ្លូវគោកនិងផ្លូវទឹកមានចំនួនសរុប ១,៩៧២,១១១នាក់ កើនឡើង ៣៦១.៧%។

ចំពោះភ្ញៀវទេសចរកម្ពុជាដែលចេញក្រៅប្រទេសមានចំនួន ១,០០៩,០៧៣នាក់ កើនឡើង ២៤៣.៦% ខណៈភ្ញៀវបរទេសផ្ទៃក្នុងដែលចេញពីកម្ពុជាមានចំនួន ២,៨៩៣,០៧១នាក់ កើនឡើង ៣៥៣%។រយៈពេល៧ខែដូចគ្នានេះដែរ នៅទូទាំងប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរផ្ទៃក្នុងសរុបជាង ១៣លាននាក់ ក្នុងនោះភ្ញៀវទេសចរជាប្រជាពលរដ្ឋខ្មែរ ១១,៧៨២,៧៦០នាក់ កើនឡើង ៦៨.៣% និងភ្ញៀវបរទេសដែលស្នាក់នៅក្នុងប្រទេសកម្ពុជា ១,៥៣១,៤៦៧នាក់ កើនឡើង ៨០%៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ