ចៅក្រមបដិសេធសំណើរ សុំនៅក្រៅឃុំ របស់លោក Sam Bankman-Fried មុនពេលតុលាការបើកសវនាការជម្រះក្តី
អាមេរិក៖ ស្ថាបនិក FTX លោក Sam Bankman-Fried នឹងត្រូវបន្តរៀបចំការការពារខ្លួនពីការជាប់ឃុំឃាំង បន្ទាប់ពីចៅក្រមសហព័ន្ធរបស់សហរដ្ឋអាមេរិកបានបដិសេធសំណើរបស់គាត់សម្រាប់ការដោះលែងបណ្តោះអាសន្ន។នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Aljazeera នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣។
ចៅក្រម Lewis Kaplan បានសម្រេចកាលពីថ្ងៃអង្គារថាលោក Bankman-Fried ស្ថិតក្នុងស្ថានភាពនៃការសម្រេចចិត្តផ្ទាល់ខ្លួនរបស់គាត់ ក្នុងការបដិសេធសំណើជាច្រើនដងរបស់ CEO FTX រូបនេះ ក្នុងការដោះលែងជាបណ្តោះអាសន្ន ក្នុងនោះផងដែរ គេបានរកឃើញ ថាចុងចោទបានព្យាយាមជ្រៀតជ្រែកជាមួយសាក្សីយ៉ាងហោចណាស់ពីរដងទៅហើយមុនពេលបើកសាវនការកាត់ក្តី។
មេធាវីតំណាងឱ្យលោក Sam Bankman-Fried បានបដិសេធយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់ណាមួយអំពីការប៉ុនប៉ងបំភិតបំភ័យសាក្សីនៅក្នុងការកាត់ក្តីព្រហ្មទណ្ឌរបស់គាត់។ នៅក្នុងលិខិតមួយផ្ញើទៅកាន់ចៅក្រម Lewis Kaplan បានប្រកែកថា ការប៉ុនប៉ងរបស់ព្រះរាជអាជ្ញាដើម្បីលុបចោលការនៅក្រៅឃុំរបស់គាត់ ហើយការឃុំខ្លួនគាត់គឺផ្អែកលើហេតុផលមិនច្បាស់លាស់ និងពឹងផ្អែកខ្លាំងលើការសន្មត់ និងការប្រមាថ។
គួរបញ្ជាក់ថា លោក Bankman-Fried ត្រូវបានចោទប្រកាន់ពីបទផ្ទេរមូលនិធិអតិថិជន ដើម្បីបិទបាំងការបាត់បង់ការជួញដូរនៅក្រុមហ៊ុន Alameda Research ដែលជាក្រុមហ៊ុនពាណិជ្ជកម្មដែលបង្កើតឡើងដោយលោកផ្ទាល់ ។ លោក Gary Wang ប្រធានផ្នែកបច្ចេកវិទ្យានៃក្រុមហ៊ុន FTX និងអ្នកស្រី Caroline Ellison ដែលជាសហ CEO នៃក្រុមហ៊ុន Alameda Research ដែលជាសហការីជិតស្និទ្ធរបស់លោក Bankman-Fried បានសារភាពកំហុសចំពោះការចោទប្រកាន់របស់សហព័ន្ធពីបទក្លែងបន្លំ៕