ប្រធានាធិបតីឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ គំរាមដាក់ទណ្ឌកម្មបិទរោងចក្រទាំងឡាយណា ដែលបន្ដបំពុលបរិស្ថាន នឹងបង្កើតខ្យល់កខ្វក់
ឥណ្ឌូនេស៊ី៖ប្រធានាធិបតីឥណ្ឌូនេស៊ីលោក ចូកូ វីដូដូ បានគំរាមដាក់ទណ្ឌកម្មលើរោងចក្រ ដែលមិនព្រមដំឡើ ងប្រព័ន្ធ គ្រប់គ្រងការបំពុល ដើម្បីឆ្លើយតបទៅនឹង គុណភាពខ្យល់មិនល្អ របស់រដ្ឋធានី។នេះបើ យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។
លោក វីដូដូ បានឲ្យដឹងថា “ការដាក់ទណ្ឌកម្ម គឺជាក់លាក់ហើយ ឧស្សាហកម្ម អាចត្រូវបានបិទ ប្រសិនបើពួកគេបដិសេធ មិនជួសជុលនេះ ប្រសិនបើពួកគេមិនដំឡើងម៉ាស៊ីនសម្អាត ពីព្រោះតម្លៃ ដែលយើងចំណាយ សម្រាប់សុខភាពរបស់យើង គឺថ្លៃណាស់” ។ដើម្បីកាត់បន្ថយការបំពុលបរិយាកាស មន្ត្រីបានបង្កើតគោលនយោបាយពីការងារពីផ្ទះ តម្រូវឱ្យអ្នកបើកបរបញ្ជូនទៅកាន់ការធ្វើតេស្តការបំ ភាយឧស្ម័ន និងជំរុញឱ្យប្រជាពលរដ្ឋ ប្រើប្រាស់មធ្យោបាយធ្វើដំណើរសាធារណៈ និងប្រើប្រាស់យានយន្តអគ្គិសនី។
សូមបញ្ជាក់ថា បើតាមការលើកឡើងរបស់ អ្នកជំនាញអង្គការ EPIC បានឱ្យដឹងថាបញ្ហាខ្យល់ដកដង្ហើមកខ្វក់ ហាក់មិនត្រូវបានមនុស្សទូទៅ ឬអាជ្ញាធររដ្ឋាភិបាល យកចិត្តទុកដាក់ប៉ុន្មាននោះទេ។ យោងតាមរបាយការណ៍របស់ EPIC ប្រសិនបើគ្រប់ប្រទេសទាំងអស់ គោរពជាប្រចាំ នូវកម្រិតអនុគ្រោះអតិបរមា នៃល្អងធូលីក្នុងខ្យល់ដកដង្ហើម ដែលអង្គការសុខភាពភិភពលោកបានកំណត់ស្តង់ដារ នោះមនុស្សយើងអាចមានអាយុ រស់បាន ២,៣ឆ្នាំជាមធ្យមបន្ថែមទៀត ដោយផ្អែកលើតួលេខប្រមូលបាននៅឆ្នាំ២០២១៕