ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ដែលគាំពារជនមានពិការភាព បានសម្ដែងនូវក្ដីកង្វល់ថា បច្ចុប្បន្ន ជនមានពិការភាព កំពុងពិបាកស្វែងរកការងារធ្វើ ដោយអត្រាទីផ្សារការងាររបស់ជនមានពិការភាពបើប្រៀបធៀបទៅ មានអត្រាទាបជាងជនដែលមិនពិការភាព ។

លោក ឯម ច័ន្ទមករា រដ្ឋលេខាធិការនិងជាអគ្គលេខា ធិការក្រុមប្រឹក្សាសកម្មភាពជនពិការ នៅក្នុងពិធីបញ្ចប់គម្រោងដោយជោគជ័យស្ដីពី “ដំណើរឆ្ពោះទៅរកបរិយាបន្នការងារសម្រាប់ជនមានពិការភាព" នៅសណ្ឋាគារភ្នំពេញ នាថ្ងៃ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះបានសម្ដែងការព្រួយបារម្មណ៍ថា ទីផ្សារការងារនាពេលអនាគត នឹងអាចធ្វើឱ្យកាន់មានគម្លាតបន្ថែមទៀត ដូច្នេះត្រូវតែរួមគ្នាចាត់វិធានការដើម្បីធានាថា បរិយាប័ន្នការងារសម្រាប់ជនមានពិការភាពដែលជាកិច្ចការដ៍សំខាន់ ក្នងការជួយទ្រទ្រង់ដល់ស្ថានភាពជីវភាពពួកគេ ឲ្យមានភាពប្រសើរឡើង។ ព្រោះជនមានពិការភាព ត្រូវបានគេចាត់ទុកថា ជាក្រុមមួយ ក្នុងចំណោមក្រុមដែលទទួលបានការយកចិត្តទុកដាក់ជាក់លាក់នៅក្នុងរបៀបវារៈឆ្នាំ២០៣០ហើយគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព (SDGs)ក៍បានកំណត់យ៉ាងច្បាស់អំពីផល ប្រយោជន៍របស់ជនមានពិការភាព រួមទាំងក្នុងបរិបទនៃការងារសមរម្យ និងកំណើនសេដ្ឋកិច្ចផងដែរ។

លោកបញ្ជាក់ថា សម្រាប់ជនមានពិការភាពការងារសមរម្យគឺមានន័យថា ពួកគេអាចត្រូវបានផ្តល់សិទ្ធិអំណាចឱ្យដឹកនាំជីវិតប្រកបដោយឯករាជ្យនិងបានរួមចំណែកដល់សុខុមាលភាពនៃគ្រួសារ សហគមន៍ និងសង្គមទាំងមូល ដើម្បីរួមគ្នាកសាងសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្នបន្ថែម ទៀត។ហើយ នៅពេលអនាគតខាងមុន ប្រធានបទការងារសម្រាប់ជនមានពិការភាពនៅតែជានូវតែជាបញ្ហាប្រឈមសម្រាប់សង្គមទូទៅនៃពិភពការងារ ខណៈបញ្ហាប្រឈមទាំងនេះចាំបាច់ត្រូវរួមគ្នាដោះស្រាយមុនពេលកើតឡើង ដើម្បីធានាថា មិនត្រូវទុកឱ្យនរណាម្នាក់នៅឯការ។ជា ពិសេសអ្នកដែលងាយរងគ្រោះបំផុត រួមទាំងជនមានពិការភាពផងដែរ។

សូមជម្រាថា ការធានាបាននូវអនាគតរួមនៃការងារ គឺជាផ្នែកមួយនៃរបៀបវារៈឆ្នាំ២០២៣ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។លើសពីនេះ មាត្រា២៧ នៃអនុសញ្ញាអង្គការសហប្រជា ជាតិស្តីពីសិទ្ធិជនមានពិការភាព បានទទួលស្គាល់សិទ្ធិជនមានពិការភាពក្នុងការធ្វើការងារដោយឈរលើ មូលដ្ឋានស្មើភាពជាមួយអ្នកដទៃ។ហើយ រាជរដ្ឋា ភិបាលកម្ពុជាតែងបានយកចិត្តទុក ដាក់អំពីការផ្តល់អាទិ ភាពសម្រាប់ជនមានពិការភាពឱ្យចូលបម្រើការងារនៅតាមក្រសួងស្ថាប័ននិងមានស្ថាប័ន ឯកជនជាច្រើន បាននិងកំពុងកើនឡើងនៃការទទួលស្គាល់អំពីពិការភាព ជាប្រភពនៃភាពចម្រុះទេពកោសល្យ និងការបង្កើតថ្មី៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ