ចាប់ពីថ្ងៃទី១៩-២៥ កក្កដា កម្ពុជា អាចមានភ្លៀងធ្លាក់ពីខ្សោយទៅមធ្យម, នៅលើផ្ទៃសមុទ្រ នឹងមានខ្យល់បក់បោកខ្លាំង
1 ឆ្នាំ មុន
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពអាកាសធាតុ ចាប់ពីថ្ងៃទី ១៩ – ២៥ ខែកក្កដា ឆ្នាំ២០២៣ ។
ក្រសួង បានបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា បន្តទទួលឥទ្ធិពល ពីជ្រលងព្យុះទី៤ ឈ្មោះ តាលីម ( TALIM ) និងខ្យល់មូសុងនិរតី ក្នុងកម្រិត ពីមធ្យមទៅបង្គួរ ។ ដោយឡែកក្នុងមហាសមុទ្រ ប៉ាស៊ីហ្វិក ភាគខាងកើត ប្រទេសហ្វីលីពីន សម្ពាធទាបសកម្មមួយ នឹងអាចវិវត្ត ជាព្យុះថ្មីមួយទៀត ពេលចូលដល់ភាគខាងជើង ប្រទេសហ្វីលីពីន៕