ភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ដែលកំពុងរស់នៅធ្វើការ និងសិក្សានៅប្រទេសជប៉ុនឱ្យបានជ្រាបថា៖

ទីភ្នាក់ងារជាតិឧតុនិយមជប៉ុនបានជូនដំណឹងអំពីបន្ទុះភ្នំភ្លើង Sakurajima ស្ថិតនៅខេត្ត Kagoshima នៃភាគខាងត្បូងប្រទេសជប៉ុន កាលពីយប់ថ្ងៃអាទិត្យ ទី២៤ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ៨៖០៥នាទីយប់ និងធ្វើការប្រកាសអាសន្នកម្រិតខ្ពស់ ចំពោះហានិភ័យដែលអាចកើតឡើងពីហេតុការណ៍បន្ទុះភ្នំភ្លើងនេះ ជាពិសេសតំបន់លំនៅដ្ឋាននៅ Arimunra និង Furusato ដែលស្ថិតចន្លោះចម្ងាយ ៣គីឡូម៉ែត្រ ជុំវិញចំណុចកំពូលភ្នំភ្លើង៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ