កំពង់ឆ្នាំង៖ បងស្រីបុប្ជា អ្នកធ្វើត្រីឆ្អើរ ភូមិកណ្ដាល សង្កាត់ផ្សារ ក្រុងកំពងឆ្នាំង ខេត្តកំពង់ឆ្នាំង បានបង្ហាញក្តីកង្វល់ ចំពោះមុខរបរឆ្អើរត្រីលក់ បន្ទាប់ពីការលក់ត្រីក្នុងឆ្នាំនេះមានការធ្លាក់ចុះខុសពីឆ្នាំមុនៗ ហើយក្រៅពីបងស្រី អ្នកលក់ផ្សេងៗទៀតក៏ដូចគ្នាផងដែរ។

បងស្រីបុប្ជាបន្តថា មុខរបរធ្វើត្រីឆ្អើរលក់នេះ ជាមុខរបរប្រចាំត្រកូល ដូចពួកគាត់ក្រៅពីការងារស្រែចម្ការ គឺមានតែឆ្អើរត្រីដែលជាមុខរបរ ក្នុងរដូវវស្សាពួកគាត់មិនអាចធ្វើស្រែចំការរកប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារបាននោះទេ មានតែធ្វើត្រីឆ្អើរមួយមុខ ហើយការហូបចុក ការសិក្សារបស់កូនៗនឹងចំណាយទាំងមូលគឺពឹងផ្អែកទៅលើការលក់ត្រីឆ្អើរនេះ ។ ត្រីឆ្អើរដែលបងស្រីបុប្ជាបានកំពុងតែធ្វើលក់បច្ចុប្បន្ន ជាត្រីបណ្តូលល្ពៅ ត្រីនោះតូចៗ លក់បានតម្លៃ ៦០០រយរៀលក្នុងមួយចង្កាក់ ហើយមួយដុំលក់បាន៦០០០រៀល។

ត្រីលក់បានតម្លៃទាបតែ ការធ្វើគឺត្រូវប្រើពេលយូរដោយដំបូងឡើយត្រូវសម្អាតត្រីជាមុនសិនរួច យក ឈើចង្កាក់ដោតត្រី យកត្រីមកដាក់ឆ្អើរ ដោយកុំប្រើភ្លើងខ្លាំងពេកជៀសវាងឆាប់ខ្លោច ដាក់ឆ្អើររហូតដល់ឆ្អិនល្អ និងក្រៀមស្ងួតសាច់ បន្ទាប់មកយកមកដាក់ហាលថ្ងៃបន្ថែម ដើម្បីអោយសាច់ត្រីស្រួយល្អ និងអាចរក្សាទុកបានយូរ។

ដើម្បីឱ្យមុខរបរតជំនាន់ និងប្រចាំត្រកូលរបស់គាត់ អាចបន្តនឹងផ្គត់ផ្អង់ការរស់នៅគាត់បាន គាត់ស្នើឱ្យបងប្អូនប្រជាពលរដ្ឋជួយគាំទ្រ និងយកទៅទទួលទានព្រោះត្រីដែលពួកគាត់ធ្វើគឺជាត្រីធម្មជាតិ និងមិនបានដាក់នូវសាធាតុរក្សាគុណភាពត្រីនោះទេ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ