ចិន៖ ស្ថានទូតចិនប្រចាំប្រទេសថៃ និងមីយ៉ាន់ម៉ាបានចេញការព្រមានដល់ពលរដ្ឋរបស់ខ្លួនដែលអាចនឹងបន្តចាញ់បោកប្រាស់ជ្រើសរើសបុគ្គលិកក្នុងរូបភាពសន្យាទទួលបានប្រាក់ខែខ្ពស់ធ្វើការនៅប្រទេសថៃ និងមីយ៉ាន់ម៉ា។ ការអំពាវនាវរបស់ស្ថានទូតចិនប្រចាំប្រទេសថៃ និងមីយ៉ាន់ម៉ាននេះធ្វើឡើយក្រោយពីតារាចិនម្នាក់ត្រូវបានគេបោកប្រាស់ធ្លាក់ខ្លួនចូលក្នុងប្រទេសថៃ និងមីយ៉ាន់ម៉ា។

យោងតាមសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍សប្តាហ៍មុន ស្ថានទូតចិនប្រចាំប្រទេសថៃបានព្រមានពលរដ្ឋចិនកុំឲ្យចាញ់បោកជនឃោសនាការងារដែលទទួលបានប្រាក់ខែ និងកន្លែងស្នាក់នៅ Free ធ្វើការក្រៅស្រុក ។

ស្ថានទូត និងស្ថានកុងស៊ុលចិនប្រចាំប្រទេសមីយ៉ាន់ម៉ា ក៏បានណែនាំពលរដ្ឋខ្លួនឱ្យមានការប្រុងប្រយ័ត្នខ្ពស់ក្នុងរូបភាពបោកប្រាស់ផ្សេងៗជាថ្នូរដែលនិងទទួលបានប្រាក់ខែខ្ពស់ក្នុងការធ្វើការនៅខាងក្រៅស្រុក។

ស្ថានទូតក៏បានបញ្ជាក់ផងដែរថា តារាសម្តែងចិន Wang Xing ដែលបានបាត់ខ្លួននោះ បានត្រឡប់មកប្រទេសចិនវិញពីប្រទេសថៃកាលពីយប់ថ្ងៃសុក្រសប្តាហ៍មុន បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងប្រទេសទាំងពីរក្នុងការជួយសង្រ្គោះលោក៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ