ហ្វីលីពីន៖ ក្រុមបាតុករនៅរដ្ឋធានីម៉ានីលប្រទេសហ្វីលីពីន បានជាន់ឈ្លីលើរូបរបស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ក្រុមបាតុករបានដើរឆ្ពោះទៅស្ថានកុងស៊ុលចិននៅរដ្ឋធានីម៉ានីល ដោយស្រែកថា «ចាកចេញទៅចិន!»  ខណៈខ្លះទៀតស្រែកពីការឈ្លានពានរបស់ចិនប្រឆាំងនឹងប្រជាជនហ្វីលីពីននៅសមុទ្ទចិនខាងត្បូង។ 

ក្នុងនោះ ហ្វីលីពីន និងចិន កំពុងមានជម្លោះដែនសមុទ្រជាបន្តបន្ទាប់ រួមទាំងឧប្បត្តិហេតុមួយកាលពីខែមុន ដែលចិនបានប្រើកាណុងបាញ់ទឹកដើម្បីរំខានដល់បេសកកម្មផ្គត់ផ្គង់ហ្វីលីពីន ដល់ទាហានដែលឈរជើងនៅលើនាវាចម្បាំង ស្ថិតនៅតំបន់ថ្មប៉ប្រះទឹក Second Thomas Shoal។

ប្រទេសចិនបានទាមទារទឹកដីសមុទ្ទចិនខាងត្បូងស្ទើរទាំងមូល ដោយបានដាក់ពង្រាយកងនាវាការពារឆ្នេរសមុទ្ទ ដែលមានចម្ងាយជាង១ពាន់គីឡូម៉ែត្រពីដីគោករបស់ខ្លួន។ យ៉ាងណា សេចក្តីសម្រេចឆ្នាំ២០១៦ ដោយតុលាការអាជ្ញាកណ្ដាលអចិន្ត្រៃយ៍ បានសន្និដ្ឋានថា ការទាមទាររបស់រដ្ឋធានីប៉េកាំង គឺគ្មានមូលដ្ឋានច្បាស់លាស់ ប៉ុន្តែចិនបដិសេធសេចក្តីសម្រេចនោះ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ