ស្អែកនេះ នៅសៀមរាបអង្គរនឹងមានព្រឹត្តិការណ៍សមរាត្រី ដែលព្រះអា ទិត្យនឹងរះចំកំពូលក ណ្ដាលនៃប្រាសាទអង្គរវត្ត
សៀមរាប៖ នៅថ្ងៃស្អែកនេះ គឺថ្ងៃទី២២ ខែកញ្ញាឆ្នាំ២០២២ ឈានដល់ថ្ងៃសមរាត្រី( Autumnal Equinox) ព្រះអាទិត្យនឹងរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្ត គឺជាវេលាពេលថ្ងៃ និងរយៈពេលយប់មានស្មើគ្នា ដែលជាព្រឹត្តិការណ៍ដ៏កម្រនេះ តែងតែកើតឡើង២ដងតែប៉ុណ្ណោះក្នុងមួយឆ្នាំ នៅក្នុងខែកញ្ញា និងខែមីនា។ នេះបើតាមការឱ្យដឹងរបស់លោក អ៊ឹម សុខរិទ្ធី បុរាណវិទូ និងជាប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ បានបញ្ជាក់ឱ្យដឹងប៉ុន្តែអាកាសធាតុមិនអំណោយផលក្នុងសប្តាហ៍នេះប្រហែលជាយើងមិនអាចបានឃើញព្រឹត្តការណ៍នេះដូចរាល់ឆ្នាំទេ។
ព្រឹត្តិការណ៍ពិសេសថ្ងៃ រះចំកណ្ដាលនៃកំពូលប្រាសាទអង្គរវត្ត ប្រហែលជាអច្ឆរិយនេះកើតមានតែនៅលើ ប្រាសាទអង្គរវត្តនៃប្រទេសកម្ពុជាតែប៉ុណ្ណោះចំណែកឯសំណង់បុរាណជាច្រើននៅប្រទេសដទៃទៀតក្នុងពិភពលោក គឺមិនអាចរៀបចំដូច្នេះបានទេ។
លើសពីនេះទៅទៀត ព្រឹត្តិការណ៍សមរាត្រីនាខែកញ្ញានេះ ត្រូវចំវេលាដែលខ្មែរកំពុងបោះបាយបិណ្ឌ ហើយគាប់ជួននឹងសេចក្តីមានចែងក្នុងសិលាចារឹកថ្នល់បារាយណ៍ K279 នាចុងសតវត្សរ៍ទី៩បានអនុញ្ញាតឲ្យបោះបាយបិណ្ឌនៅថ្ងៃសមរាត្រីដែរ៕SP