មនុស្ស១៧នាក់ រងរបួសក្នុងការវាយប្រហារដោយបំផ្ទុះគ្រាប់បែក ពីរករណី នៅខេត្ត NARATHIWAT ប្រទេសថៃ
ថៃ៖ មនុស្ស១៧ នាក់បានរងរបួសនៅក្នុងការវាយប្រហារចំនួនពីរក្នុងខេត្ត NARATHIWAT កាលពីយប់ថ្ងៃអាទិត្យទី២០ ខែមេសាចុងសប្តាហ៍កន្លងទៅ ដោយមួយករណីជាការបំផ្ទុះគ្រាប់បែក និងមួយទៀតជាការបាញ់ប្រហារទៅលើពិធីជប់លៀងដោយខ្មាន់កាំភ្លើង។
បើតាមការរាយការណ៍ រប់សឧត្តមសេនីយ៍ឯក Paisal Noosangបានបញ្ជាឱ្យរឹងបន្តឹងសន្តិសុខនៅក្នុងតំបន់សេដ្ឋកិច្ច និងតំបន់ដែលងាយរងគ្រោះនៅក្នុងស្រុក Muang និង Sungai Kolok ។
ការវាយប្រហារបានកើតឡើងនៅក្នុងស្រុក Muang និង Waeng។ នៅក្នុងស្រុក Muang ម៉ូតូ និងរថយន្តបានផ្ទុះឡើងនៅម៉ោងប្រហែល៦ និង៤៥ នាទីយប់ នៅខាងក្រៅកន្លែងស្នាក់នៅរបស់មន្ត្រីនៅប៉ុស្តិ៍នគរបាល។
ការផ្ទុះនេះបានធ្វើឱ្យខូចខាតអគារ របង និងរថយន្ត។ មនុស្ស៩ នាក់បានរងរបួសដោយកម្ទេចកំទីគ្រាប់បែក។
ដោយឡែក នៅស្រុក Waeng បុរសប្រដាប់ដោយអាវុធបានគប់គ្រាប់បែកដៃ និងបាញ់ប្រហារទៅលើពុទ្ធសាសនិកជនជាតិថៃ ដែលកំពុងទទួលទានអាហារពេលល្ងាចនៅមុខផ្ទះ ក្នុងភូមិ Ban Khor Ler Thu Wor នៅម៉ោងប្រហែល ៧ និង ១៥ នាទីយប់។ មនុស្ស ៧នាក់បានរងរបួស និងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ Sungai Kolok៕
អត្ថបទទាក់ទង
-
នាយករដ្ឋមន្រ្តីថៃប្រកាសបម្រាមគោចរ
-
ថៃហាមមិនឲ្យមានការលក់ដូរគ្រឿងស្រវឹង