ភ្នំពេញ ៖ លោកបណ្ឌិត ម៉ុង ឫទ្ធី បានឲ្យដឹងថា បើជនល្មើសមិនញ្ឈប់ការកាប់ព្រៃឈើ ក្នុងតំបន់ភ្នំតាកឹង នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ នឹងប្រើសិទ្ធិគ្រប់បែបយ៉ាង ដើម្បីការពារ និងថែរក្សាព្រៃឈើ ព្រោះតំបន់នេះ លោក ថែរក្សាអស់រយៈពេល ២៨ឆ្នាំមកហើយ។

តាមរយៈគេហទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន នាថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ លោកបណ្ឌិត ម៉ុង ឫទ្ធី បានសរសេរថា «ថ្ងៃនេះ ខ្ញុំសូមប្រកាសសាជាថ្មី ទៅដល់ក្រុមជនល្មើស ដែលបាននាំគ្នាមកកាប់បំផ្លាញ ព្រៃឈើដែលនៅសេសសល់ ព្រៃឈើនេះខ្ញុំបានខិតខំប្រឹងប្រែង ថែរក្សាការពារអស់រយៈពេល ២៨ឆ្នាំកន្លងទៅហើយ នៅភ្នំតាកឹងគីឡូម៉ែត្រ១៥៨ ផ្លូវជាតិលេខ៤ ភូមិមនោរម្យ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ»។


លោកបណ្ឌិត បន្ដថា «បើជនល្មើសទាំងអស់គ្នា មិនបញ្ឈប់សកម្មភាពនេះទេ ខ្ញុំ នឹងប្រើសិទ្ធិគ្រប់បែបយ៉ាង ដែលមាន ដើម្បីថែរក្សាការពារព្រៃឈើនេះ ក្នុងន័យទុកជាប្រយោជន៍តកូនចៅទៅអនាគត»៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ