អាល្លឺម៉ង់៖ ក្រសួងការបរទេសអាល្លឺម៉ង់ នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះបានប្រកាសថា ខ្លួននឹងបិទស្ថានកុងស៊ុលអ៊ីរ៉ង់ទាំងបីនៅលើទឹកដីរបស់ខ្លួន ជាការឆ្លើយតបទៅនឹងការប្រហារជីវិតសញ្ជាតិអាល្លឺម៉ង់-អ៊ីរ៉ង់ លោក Jamshid Sharmahd។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ទោះជាយ៉ាងណា អាល្លឺម៉ង់នៅអនុញ្ញាតឱ្យស្ថានទូតអ៊ីរ៉ង់នៅទីក្រុងប៊ែរឡាំងបន្តបើកដំណើរការ។ រដ្ឋមន្រ្តីការបរទេសអាល្លឺម៉ង់ លោកស្រី Annalena Baerbock បាននិយាយនៅទីក្រុងញូវយ៉កថា «ទំនាក់ទំនងការទូតរបស់យើង គឺធ្លាក់ក្រោមចំណុចទាបរួចទៅហើយ»។

គួរបញ្ជាក់ថា ជុំវិញការប្រហារជីវិតលោក Jamshid Sharmahd នេះ អាល្លឺម៉ង់បានកោះហៅឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំនៅអ៊ីរ៉ង់ឱ្យត្រឡប់ចូលប្រទេសវិញ និងបានកោះហៅឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ឱ្យចូលឆ្លើយបំភ្លឺ ចំពោះការតវ៉ារបស់ក្រុងប៊ែរឡាំង។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ បានរាយការណ៍ថា លោក Sharmahd ត្រូវបានគេកាត់ទោសប្រហារជីវិត បន្ទាប់ពីត្រូវបានកាត់ទោសពីបទធ្វើការវាយប្រហារភេរវកម្ម៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ