បាងកក៖ ព្រះមហាក្សត្រថៃ ព្រះបាទ Maha Vajiralongkorn នៅថ្ងៃទី១៨ ខែសីហានេះ បានសម្រេចតែងតាំងកូនស្រីពៅ មានវ័យ ៣៧ឆ្នាំ របស់អតីតមហាសេដ្ឋីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃជាផ្លូវការ។

ព្រះមហាក្សត្រថៃ ព្រះបាទ Maha Vajiralongkorn នៅថ្ងៃអាទិត្យនេះ បានចេញព្រះរាជក្រឹត្យតែងតាំងអ្នកស្រី ថែថោងថាន ស៊ីណាវ៉ាត់ ជានាយករដ្ឋមន្ត្រីថ្មីរបស់ថៃជាផ្លូវការ ២ថ្ងៃបន្ទាប់ពីអ្នកស្រីត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតាំង។

អ្នកស្រី ថែថោងថាន បានទទួលព្រះរាជក្រឹត្យជាលាយលក្ខណ៍អក្សរជាផ្លូវការរបស់ព្រះមហាក្សត្រ ព្រះបាទ Maha Vajiralongkorn ដើម្បីបង្កើតរដ្ឋាភិបាលថ្មីក្នុងពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ នៅក្នុងពិធីមួយនៅឯទីស្នាក់ការកណ្តាលរបស់អតីតស្ថានីយ៍ទូរទស្សន៍ ដែលគាំទ្រលោក ថាក់ស៊ីន ក្នុងទីក្រុងបាងកក បន្ទាប់ពីម៉ោង ៩និង៣០នាទីព្រឹកថ្ងៃអាទិត្យនេះ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ