ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនីសាងសង់អគារទីស្ដីការថ្មី នៃក្រសួងមហាផ្ទៃ ដែលពិធីនេះប្រារព្ធធ្វើឡើងនៅទីស្ដីក្រសួងមហាផ្ទៃ។

សូមបញ្ជាក់ថា សំណង់អគារទីស្ដីថ្មីក្រសួងមហាផ្ទៃ មានកម្ពស់ ៩ជាន់ (មិនរួមបញ្ចូលជាន់ផ្ទាល់ដី និងជាន់ចំណតរថយន្ត) ទំហំ១០៥,៥៤៥ ម៉ែត្រការ៉េ បានបញ្ចប់ការងារសាងសង់រួចរាល់១០០% តាមកាលកំណត់នៃកិច្ចសន្យា តាំងពីដំណាច់ខែ មិថុនា ឆ្នាំ២០២៣ មកម៉្លេះ។

ដោយមានការណែនាំ និងចង្អុលបង្ហាញ ដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្តេចក្រឡាហោម ស ខេង លើការងារកែលំអរសោភ័ណភាព និងចំណុចខ្វះខាតមួយចំនួន ដូចជា៖ ថ្មលាងជុំវិញអគារ, ការងារដេគ័រសសរម៉ាបនៅលំហរមុខ និងលំហរខាងក្រោយ ជាន់ផ្ទាល់ដី, ការងារក្លោងទ្វារម៉ាបខាងមុខ, ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ លូ សួនច្បារ, បន្ទប់ភ្លើងម, របង និងការងារផ្សេងៗទៀត បន្ថែមលើនេះ សម្ដេចក្រឡាហោម បានអនុញ្ញតតាមសំណើររបស់ ក្រុមហ៊ុន ពន្យាពេល០២ខែបន្ថែមទៀត ដើម្បីឱ្យក្រុមហ៊ុនបញ្ចប់ការងារ នេះ ដល់ដំណាច់ ខែសីហា ឆ្នាំ២០២៣៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ