រដ្ឋាករស្វយ័តក្រុងភ្នំពេញ នឹងផ្អាកការផ្គត់ផ្គង់ទឹកក្នុងសង្កាត់ចំនួន៣ នៃខណ្ឌឫស្សីកែវ ពី៨យប់ដល់ ៤ទៀបភ្លឺ នាថ្ងៃ៦ ខែមេសា
2 ឆ្នាំ មុន
ភ្នំពេញ៖ រដ្ឋាករស្វយ័តក្រុងភ្នំពេញ នឹងផ្អាកការផ្គត់ផ្គង់ទឹកមួយរយៈពេល នៅសង្កាត់គីឡូម៉ែត្រលេខ៦ សង្កាត់ច្រាំងចំរេះទី១ និងសង្កាត់ច្រាំងចំរេះទី២ នៃខណ្ឌឫស្សីកែវ ចាប់ពីម៉ោង ៨៖០០នាទីយប់ ដល់ម៉ោង៤៖០០នាទីទៀបភ្លឺ នាថ្ងៃព្រហស្បតិ៍ ទី៦ ខែមេសា ឆ្នាំ២០២៣ ខាងមុខ។
ការផ្អាកការផ្គត់ផ្គង់ទឹកនេះ គឺដើម្បីជីកកាត់តភ្ជាប់បំពង់មេនាំទឹកទំហំ៦០០-៤០០មីលីម៉ែត្រ ដើម្បីបង្កើនសម្ពាធទឹកនៅលើផ្លូវជាតិលេខ៥ ចន្លោះចាប់ពីផ្លូវលេខ108R ទៅផ្លូវលេខ120R ដែលត្រូវផ្អាកការផ្គត់ផ្គង់ទឹក ស្ថិតនៅភូមិសាស្ត្រសង្កាត់គីឡូម៉ែត្រលេខ៦ សង្កាត់ច្រាំងចំរេះទី១ និងសង្កាត់ច្រាំងចំរេះទី២ នៃខណ្ឌឫស្សីកែវ៕SP