សៀមរាប ៖ អ្នកជំនាញទេសចរណ៍ បានឲ្យដឹងថា ភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ទៅទស្សនាព្រឹត្តិការណ៍ថ្ងៃរះចំកំពូលប្រាសាទអង្គរវត្ត ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤នេះ មានជាង៣ម៉ឺន៧ពាន់នាក់។

លោក សេង សុធារ៉ា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌អង្គរ នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ព្រឹត្ដិការណ៍ថ្ងៃរៈចំកណ្ដាលកំពូលប្រាសាទអង្គរ ក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២៣ខែកញ្ញាឆ្នាំ២០២៤នេះ មានភ្ញៀវទេសចរជាតិនិងអន្ដរជាតិ ជាង ៣ម៉ឺន៧ពាន់នាក់។ ក្នុងចំណោមភ្ញៀវទេសចរជាង៣ម៉ឺន៧ពាន់នាក់នោះ មានភ្ញៀវទេសចរអន្ដរជាតិ ១៨៣៤នាក់ ភ្ញៀវទេសចរជាតិ៣៥៨៧៦នាក់ ។

ជាមួយគ្នានោះ នៅថ្ងៃទី ២១ កញ្ញា២០២៤ ចន្លោះពីម៉ោង៥:០០នាទី-៧:០០នាទី មានភ្ញៀវទេសចរចំនួន ១២,៣៥៧នាក់ ភ្ញៀវអន្ដរជាតិ ៦៣៧នាក់ នៅថ្ងៃទី២២ ខែកញ្ញា ២០២៤ មានចំនួនសរុប១៩,៥០៥នាក់ ភ្ងៀវបរទេសចំនួន ៧០៤នាក់ និង ភ្ងៀវជាតិចំនួន១៨,៨០០នាក់។

ដោយឡែកនៅថ្ងៃទី២៣ខែកញ្ញា២០២៤ ចន្លោះពីម៉ោង៥:០០នាទី-៧:០០នាទី មានអ្នកទេសចបរទេសចំនួន ៤៩៣នាក់ ភ្ងៀវជាតិមានចំនួន ៥,៣៥៦នាក់។

សូមជម្រាបថា កាលពីឆ្នាំ២០២៣ លំហូរភ្ញៀវទៅទស្សនាព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរនេះផងដែរ ក្នុងរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី២១ដល់២៣ ខែកញ្ញា ឆ្នាំ២០២៣ មានចំនួន១២ ៦៣៥ នាក់៕EB

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ