សម្ដេចតេជោ យល់ព្រមឱ្យ លោក ងូយ រីដា ជាអភិបាលខេត្តពោធិ៍សាត់ ជំនួសលោក ជាវ តាយ នឹងឡើងទៅជា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ
2 ឆ្នាំ មុន
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានយល់ព្រមឱ្យលោក ងូយ រីដា អភិបាលរងខេត្តបាត់ដំបង នឹងឡើងជាអភិបាលខេត្តពោធិ៍សាត់វិញ ជំនួស លោក ជាវ តាយ នឹងឡើងជា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ។
យោងតាមលិខិតរបស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នាពេលថ្មីៗនេះ ផ្ញើជូន សម្ដេចតេជោ ហ៊ុន សែន ដើម្បីសុំគោលការណ៍ពិនិត្យ សម្រេចដ៏ខ្ពង់ខ្ពស់លើការតែងតាំងមុខតំណែងរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងអភិបាលខេត្តពោធិ៍សាត។ បន្ទាប់ពីទទួលលិខិតរួមមក សម្ដេចតេជោ ហ៊ុន សែន ក៏ចារយល់ព្រមផងដែរ៕EB