រយៈពេលជិត ៩ខែឆ្នាំ២០២០នេះ កម្ពុជាទទួលបានទុនវិនិយោគសរុបប្រមាណជិត ២៤០០លានដុល្លារអាមេរិក ពីគម្រោងវិនិយោគរបស់ក្រុមហ៊ុនចំនួន ១៣០ ខណៈគម្រោងទាំងនេះ បានរួមចំណែកបង្កើនសេដ្ឋកិច្ច និងការបង្កើតការងារនៅក្នុងស្រុក។

របាយការណ៍ររបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញថា គិតពីដើមឆ្នាំដល់ត្រឹមថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០នេះ គណៈកម្មាធិការវិនិយោគកម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរជូនដល់ក្រុមហ៊ុនចំនួន ១៣០គម្រោង ជាមួយនឹងទុនវិនិយោគសរុបប្រមាណជិត ២៤០០លានដុល្លារអាមេរិក។

នៅក្នុងគម្រោងវិនិយោគដែលកម្ពុជាទទួលបានចំនួន ១៣០ក្រុមហ៊ុន ក្នុងនោះគម្រោងរោងចក្រកាត់ដេរសំលៀកបំពាក់មានចំនួនជាង ៤០ក្រុមហ៊ុន ផ្នែកអគ្គិសនី និងគ្រឿងបរិក្ខារផ្សេងៗមានចំនួន ១៣ក្រុមហ៊ុន រោងចក្រផលិតកាបូប និងស្បែកជើងជាង២០ក្រុមហ៊ុន រោងចក្រការតុង ៩ក្រុមហ៊ុន កសិដ្ឋាន និងរោងចក្រកែច្នៃជាង ១០ក្រុមហ៊ុនសណ្ឋាគារ ៧គម្រោង រោងចក្រតម្លើងគ្រឿងបង្គុំចំនួន ៧ក្រុមហ៊ុន ផ្សារទំនើបមានចំនួន៣គម្រោង និងមានគម្រោងផ្សេងៗជាច្រើនទៀត៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ