ក្រសួងធនធានទឹក ប្រកាសថា ចាប់ពីថ្ងៃទី៣១ សីហា ដល់ថ្ងៃ ៦ កញ្ញា នឹងមានភ្លៀងពីតិចទៅបង្គួរលាយឡំផ្គរ រន្ទះ និងខ្យល់កន្ត្រាក់
2 ឆ្នាំ មុន
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់តំបន់មួយចំនួនរបស់កម្ពុជានឹងមានភ្លៀងធ្លាក់ពីតិចទៅច្រើនលាយឡំបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ចាប់ពីថ្ងៃទី៣១សីហា ដល់ថ្ងៃទី៦កញ្ញាខាងមុខនេះ។
យោងតាមសេចក្តីជូនដំណឹងស្តីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី៣១ ខែសីហា - ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២ បានលើកឡើងថាព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពលខ្សោយពីជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់មូសុងនិរតីបក់ក្នុងកម្រិតពីខ្សោយទៅមធ្យម ។ នៅចន្លោះថ្ងៃទី ៣-៥ ខែកញ្ញា កម្ពុជាទទួលរងឥទ្ធិពលពីជ្រលងនៃប្រព័ន្ធសម្ពាធទាប ( ITCZ ) ដែលអូសបន្លាយលើភាគខាងជើងថៃ ឡាវ និងវៀតណាម៕EB