ភ្នំពេញ៖ ការអនុញ្ញាតឱ្យមានថ្នាក់រៀនភាសាវៀតណាម នៅសកលវិទ្យាល័យភូមិន្ទភ្នំពេញកិច្ចសហប្រតិបត្តិការរវាងប្រទេសជាមិត្ត នេះជាការលើកឡើងរបស់លោក រស់ សុវាចារ  អ្នកនាំពាក្យ ក្រសួងអប់រំ នៅក្នុងសន្និសីទសារព័ត៌មានស្តីពី«សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំ របស់ក្រសួងអប់រំ យុវជន និងកីឡា» រៀបចំដោយអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅទីស្តីការគណៈរដ្ឋមន្ត្រី នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២។

ក្នុងសន្និសិទ្ធនេះដែរ លោកបានគូសបញ្ជាក់ថា នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ មិនមែនបង្រៀនតែឯកទេសភាសាវៀតណាមប៉ុណ្ណោះទេ តែក៏បានបង្រៀនថ្នាក់បរិញ្ញាបត្រលើភាសាបារាំង អង់គ្លេស ជប៉ុន កូរ៉េ ចិន និងថៃ ហើយក៏គ្រោងបើកបង្រៀនឯកទេសភាសាផ្សេងៗទៀតផងដែរ។ 

លោកបានបន្ថែមថា កម្ពុជា និងវៀតណាម បានធ្វើកិច្ចសហប្រតិបត្តិការនឹងពង្រឹងវិស័យអប់រំនឹងឧត្តមសិក្សាដូចជាកិច្ចសហប្រតិបត្តការដែលក្រសួងអប់រំ យុវជននិងកីឡា មានជាមួយនឹងបណ្តាប្រទេសជាមិត្តទាំងអស់ដែលបាន និងកំពុងបន្តនៅកម្ពុជាដើម្បីលើកកម្ពស់ការអប់រំទៅតាមទិដ្ឋភាពជាក់ស្តែង។

សូមបញ្ជាក់ថា គម្រោងកិច្ចសហការជាមួយប្រទេសវៀតណាម តាមរយៈការបង្កើតដេប៉ាតឺម៉ងសិក្សាវៀតណាម ដែលនឹងផ្តល់បរិញ្ញាបត្រលើ ៣មុខជំនាញ រួមមាន ៖មុខជំនាញសិក្សាភាសាវៀតណាម (Vietnamese Studies), មុខជំនាញការបកប្រែភាសាវៀតណាម (Vietnamese Translation and Interpretation). មុខជំនាញភាសាវៀតណាមសម្រាប់ទំនាក់ទំនងធុរកិច្ច (Vietnamese Business Com munication)៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ