បាត់ដំបង ៖ នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបាត់ដំបង អញ្ជើញជាអធិបតីភាព ក្នុងពិធីបញ្ចុះបឋមសីលាសាងសង់អគារសិក្សាមួយខ្នង ស្ថិតក្នុងអនុវិទ្យាល័យ សោហឺ ក្រុងបាត់ដំបង ដែលពិធីនេះ ប្រារព្ធធ្វើឡើងស្ថិតក្នុងបរិវេណអនុវិទ្យាល័យ សោហឺ ក្រុងបាត់ដំបង។ 

ក្នុងពិធីនេះដែរក៏មានការអញ្ជើញចូលរួមពី លោក-លោកស្រី សមាជិកព្រឹទ្ធសភា រដ្ឋសភា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ព្រមទាំងមន្រ្ដីរាជការមកពីមន្ទីរអង្គភាពជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជនកាយរិទ្ធិ យុវជនកាកបាទក្រហមកម្ពុជាខេត្ត និងយុវជន ស.ស.យ.កផងដែរ ។ 

សូមបញ្ជាក់ថា អគារសិក្សាថ្មីមួយខ្នងនេះ មានកម្ពស់៤ជាន់ ស្មើនឹង២០ ក្នុងនោះបន្ទប់ទីចាត់ការចំនួន០២បន្ទប់ ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ និងលោកជំទាវ ញ៉ែម សាខន ស ខេង ដោយសារអគារចាស់មានសភាពចាស់ទ្រុឌទ្រោមផង និងតបតាមស្ថានភាពនៃកំណើនសិស្សកាន់តែច្រើន ដែលតម្រូវឱ្យមានការសាងសង់អគារមួយថ្មីដើម្បីបំពេញតម្រូវការជូនផងដែរ ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ