សម្តេចក្រឡាហោម ស ខេង រំលឹកពីគុណសម្បត្តិមេដឹកនាំចិន ស៊ុន អ៊ូ ផ្សារភ្ជាប់ជាមួយទិដ្ឋភាពសង្គមកម្ពុជា
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ពាក់ព័ន្ធទៅនឹងប្រវត្តិសាស្ត្រមេដឹកនាំចិនចិន ស៊ុន អ៊ូ ជាមួយទិដ្ឋភាពសង្គមកម្ពុជា។សម្តេចក្រឡាហោម មានប្រសាសន៍បែបនេះក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខសិស្សនាយនគរបាល និងសិស្សនាយនគរបាលរង វគ្គបណ្ដុះបណ្ដាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៥ លើកទី២ នៅសាលានគរបាលជាតិភូមិភាគ៤ ខេត្តសៀមរាប នាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២។
សម្តេចក្រឡាហោម បានលើកឡើងអំពីភាពការដឹកនាំរបស់មេទ័ពស៊ុន អ៊ូ ដែលទទួលបានការទុកចិត្តពីព្រះមហាក្សត្រដើម្បីបានទទួលដាវអាជ្ញាសឹកមើលការខុសត្រូវច្បាប់វិន័យនៅក្នុងរាជវាំង។ក្រោយទទួលបានការត្រាស់បង្គាប់បែបនេះហើយ នៅពេលដែលមានការប្រព្រឹត្តខុស មិនគោរពវិន័យ ស៊ុន អ៊ូ បានធ្វើការកាត់ទោសប្រហាជីវិតអ្នកដែល បានធ្វើខុសនឹងច្បាប់បើទោះបីជាបុគ្គលនោះជិតស្និត និងជាទីស្រឡាញ់របស់ព្រះមហាក្សត្រក៏ដោយ។
ក្រោយស្តេចបានស្តាប់ហេតុផលនឹងការលើកឡើងរបស់ស៊ុន អ៊ូ អំពីការប្រហារជីវិត នេះហើយ ស្តេចក៏ព្រមទទួលយក ហើយមិនខឹងនឹងស៊ុន អូនោះទេ ថែមទាំងតម្លើងតំណែងដល់ស៊ុន អូទៀតផង។
សម្តេចក្រឡាហោម បញ្ជាក់យ៉ាងដូច្នេះថា មនុស្សគ្រប់គ្នា មនោសញ្ចេតនា អ្នកណាក៏មានដែរក៏ប៉ុន្តែបើមិនមានការគោរពវិន័យច្បាស់លាសនោះទេទ័ពមិនខ្លាំងប្រទេសជាតិនឹងជួបបញ្ហាជាក់ជាមិនខាន ដូច្នេះដើម្បីកុំអោយមានបញ្ហា យើងជាមន្ត្រីរាជការ ត្រូវណែនាំដល់កូនចៅ កុំអោយពាក់ព័ន្ធនឹងអំពើរខុសច្បាប់ណាមួយឱ្យសោះដើម្បីកុំឱ្យច្បាប់ដាស់ទោស ព្រោះច្បាប់នឹងមិនយោគយល់នោះទេហេតុដូច្នេះហើយ យើងត្រូវចូលរួមរក្សាសន្តិភាព ស្ថេរភាព និងសុវត្ថិភាពដល់សង្គម ៕SP