មនុស្សភាគច្រើនដឹងថាបរិភគត្រីក្រពតគឺពុលប៉ុន្តែមិនដឹងពីមូលហេតុ ថាតើហេតុអ្វីបានជាត្រីប្រភេទនេះពលនោះទេ សារព័ត៌មានNP News នឹងប្រាប់អ្នកពីមូលហេតុដែលត្រីនេះពុល៖

ត្រូវកំពតជាត្រីមួយប្រភេទដែលផ្ទុកសារធាតុពុលភាច្រើន tetrodotoxin ហើយការបរិភោគសារធាតុពុលនេះអាចបណ្តាលឱ្យអ្នកសា្លប់ ។ tetrodotoxinគឺជាសាធារត ណឺរ៉ូនតុកស៊ីន ដែលមានជាតិពុលខ្លាំង ផលិតដោយបាក់តេរីសមុទ្រ និងពពួករុក្ខជាតិមីក្រូក្នុងពោះត្រីខាងលើជាដើម។

សារធាតុពុលទាំងនេះនឹងរារាំងប្រព័ន្ធប្រសាទមិនអាចដឹកនាំសារ និងធ្វើឱ្យសាច់ដុំមិនអាចឆ្លើយតប និងរំញោចរបស់សរសៃប្រសាទ ។ការកើនឡើងនៃសារធាតុពលក្នុងអអំបូត្រី នេះអាស្រ័យលើពូជនិងរដូវកាលផងដែរ។ជាទូទៅត្រូវនេះបញ្ចេញជាតិពុល ពី១០ ទៅ ៤៥នាទី បន្ទាប់ពីបរិភោគ ហើយរោគសញ្ញា មានដូចជាក្អូត ចុកពោះ រាគ វិលមុខ ស្វាយបបូរមាត់ និងចុកដៃចុកជោះង ពិបាកដកដង្ហើមរហូតដល់ស្លាប់។

ចំពោះត្រីក្រពតនេះដែរ ផ្នែកដែលមានសាធាតុពុលខ្លាំងជាងគឺគឺ នៅក្នុងថ្លើម ក្រពេញភេទ ស្បែក ប៉ុន្តែសាច់ក៏អាចមានសាធាតុពុលខ្លាំងដែរ ក្នុងពេលដែលសំអាតត្រីមិនបានប្រយ័ត្នជាដើម ។ត្រីកំពត់ដែលពូលមានត្រីក្រពតភ្នែកក្រហម ត្រីក្រពតកូសាំងស៊ីន ត្រីក្រពតអុចបៃតង ត្រីក្រពតអុចធំជាដើម ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ