ចាប់ពីថ្ងៃទី៧-១៣ កញ្ញា ! កម្ពុជា នឹងមានភ្លៀងធ្លាក់បង្គួរទៅច្រើនលាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់
2 ឆ្នាំ មុន
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថាចាប់ពីថ្ងៃទី៧ដល់១៣កញ្ញាខាងមុខនេះ នឹងមានភ្លៀងធ្លាក់មធ្យមទៅបង្គួរក្នុងនោះក៏មានភ្លៀងធ្លាក់ច្រើនដោយអន្លើ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
យោងតាមសេចក្តីជូនដំណឹង ស្តីពីការព្យាករធាតុអាកាស បានឲ្យដឹងថា ព្រះរាជាណាចក្រកម្ពុជាទទួលរងឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប ( ITCZ ) សម្ពាធទាប និង ខ្យល់មូសុងនិរតីបក់ក្នុងល្បឿនពីមធ្យមទៅបង្គួរ។
ក្រសួងថា ស្ថានភាពបែបនេះធ្វើឲ្យបណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាលមានសីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C និង សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥°C។នឹងអាចមានភ្លៀងធ្លាក់នៅ ក្នុងកម្រិតពីមធ្យមទៅបង្គួរក្នុងនោះក៏មានភ្លៀងធ្លាក់ច្រើនដោយអន្លើ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់៕