ក្រសួងសុខាភិបាល៖ បុរសជននីហ្សេរីយ៉ាបានប្រគល់ឲ្យអាជ្ញាធរ បន្តនីតិវិធីផ្លូវច្បាប់ក្រោយជាសះស្បេីយពីជំងឺអុតស្វាយ
ភ្នំពេញ ៖លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានឲ្យដឹងថា បរុសជនជាតិនីហ្សេរីយ៉ាកើតជំងឺអុតស្វាសម្រាកព្យាបាល នៅមន្ទីពេទ្យមិត្តភាពខ្មែរ-សូវៀត បានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ ក្រោយមានលទ្ធផលតេស្ត អវិជ្ជមានវីរុសអុតស្វា បញ្ជាក់ពីមន្ទីរពិសោធ៍ប៉ាស្ទ័រកម្ពុជា។
លោកស្រី បន្ដថា ទោះបីយ៉ាងណាក៏ដោយ បរុសជននីហ្សេរីយ៉ា ម្នាក់នោះ ត្រូវបានប្រគល់ជូនអាជ្ញាធរ ដើម្បីបន្តនិតិវិធីតាមផ្លូវច្បាប់។
តាមរយ:សារតេឡេក្រាម នាថ្ងៃទី៦ សីហានេះ លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ថា "ជនជាតិនីហ្សេរីយ៉ាដែលសម្រាកព្យាបាលជំងឺអុតស្វានៅមន្ទីពេទ្យមិត្តភាពខ្មែរ-សូវៀតនាពេលកន្លងមក ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យរួចហើយនៅព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២ ដោយមានលទ្ធផលតេស្ត អវិជ្ជមានវីរុសអុតស្វា បញ្ជាក់ពីមន្ទីរពិសោធ៍ប៉ាស្ទ័រកម្ពុជានាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២"។
លោកស្រី បន្ថែមថា "បច្ចុប្បន្ន បុគ្គលរូបនេះ ត្រូវបានប្រគល់ជូនអាជ្ញាធរមានសមត្ថកិច្ចរួចហើយដែរ ដើម្បីបន្តនិតិវិធីតាមផ្លូវច្បាប់ទៅតាមការចាត់ចែងរបស់សមត្ថកិច្ច"។
លោកស្រី រដ្ឋលេខាធិការ ក៏បានណែនាំដល់ប្រជាពលរដ្ឋសូមចូលរួមបន្តអនុវត្តវិធានការការពារខ្លួនពីការចម្លងជំងឺអុតស្វាតាមការណែនាំក្រើនរំលឹកបន្ថែមទៀតរបស់ក្រសូងសុខាភិបាល ។
សូមរំលឹកថា បុរសជនជាតិនីហ្សេរីយ៉ាម្នាក់នេះ បានកើតជំងឺអុតស្វា និងរត់គេចពីប្រទេសថៃ ចូលមកប្រទេសកម្ពុជា ហេីយត្រូវបានអាជ្ញាធរកម្ពុជា ឃាត់ខ្លួន កាលពីថ្ងៃទី២២ ខែកក្ដដា ឆ្នាំ២០២២នៅរាជធានីភ្នំពេញ៕