(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២នេះ បានចេ​ញសេច​ក្តីជូ​នដំណឹង ស្តីពីការព្យាករធាតុអាកាស ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ដោយកម្ពុជា បន្តទទួលរងឥទ្ធិពលពីជ្រលងនៃប្រព័ន្ធសម្ពាធទាប ដែលអូសបន្លាយនៅលើភាគខាងជើងប្រទេសថៃ ប្រទេ​​សឡាវ និងប្រទេសវៀតណាម ជាមួយនឹងខ្យល់មូសុងនិរតីបក់ក្នុងល្បឿនមធ្យម។

 ស្ថានភាព​បែ​បនេះនឹងធ្វើឲ្យ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល ក្នុងនោះបណ្តារាជធានីខេត្តនានា នឹងអា​ចមា​ន​ភ្លៀងធ្លាក់នៅក្នុងកម្រិតពីខ្សោយទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។  ក្នុង​អំឡុងពេលជាមួយគ្នានោះក៏អាចមានផ្នែកនៃបណ្តាខេត្តខ្លះមានភ្លៀងធ្លាក់ច្រើន។

 

ចំពោះបណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាននឹងអាចមានភ្លៀងនៅក្នុងកម្រិតពីខ្សោយទៅ​បង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ ហើយតំបន់មាត់សមុទ្រនឹងអា​ចមា​នភ្លៀ​ងធ្លា​ក់ក្នុងកម្រិ​តពីខ្សោយទៅមធ្យម៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ