(ពោធិ៍សាត់)៖ បុរសពីរនាក់ ក្នុងនោះម្នាក់ជាប្រជាការពារភូមិ ត្រូវបានសត្វខ្លាំឃ្មុំទះ និងចាប់ហែក​បណ្តាលឱ្យរងរបួសធ្ងន់ ខណៈកំពុងធ្វើដំណើរចេញទៅដួសត្រីកណ្តាលព្រៃ ស្រាប់តែប្រទះ​ឃើញ​សត្វខ្លាឃ្មុំ នៅកណ្តាលផ្លូវ។ហេតុការណ៍ខាងលើនេះ បានកើតឡើងនា ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២ នៅ​ចំ​ណុចឆាយបីជាន់ ឧបសម្ព័ន្ធស្ទឹងតាចាន់ ស្ថិតក្នុងភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេ​ត្តពោធិ៍សាត់។

បើតាមការបញ្ជាប់របស់ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលអូរសោម បានឱ្យដឹងថា ជនរងគ្រោះ​ទាំងពីរ​នាក់នេះ មានឈ្មោះ ងុយ ងឿន ភេទប្រុស អាយុ៣៣ ឆ្នាំ ជនជាតិខ្មែរ ជាប្រជាការពារភូមិ (រងរបួ​ស​ធ្ងន់)​និងឈ្មោះ ភី ភក្តី ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ (រងរបួសធ្ងន់) ទាំងពីរនាក់​រស់នៅចំ​ណុចឧបសម្ព័ន្ធស្ទឹងតាចាន់ ក្នុងភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង។

ប្រភពបានបន្ថែមថា មូលហេតុ ដែលមានករណីខាងលើនេះ គឺដោយសារជនរងគ្រោះទាំងពីរនាក់ ចេញទៅដួសត្រីនៅចំណុចឆាយបីជាន់ ពេលកំពុងតែធ្វើដំណើរស្រាប់តែប្រទះជួបសត្វខ្លាឃ្មុំ នៅ​កណ្តា​លផ្លូវតែម្តង។បច្ចុប្បន្នជនរងគ្រោះទាំងពីរនាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅគ្លីនិចឯកជន ក្នុង​ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ