ប្រធានាធិបតីចិនលោក Xi Jinping ចាប់ផ្តើមដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃ ទៅកាន់ប្រទេសវៀតណាម ដើម្បីបង្កើតអនាគតរួមគ្នាមួយជាមួយក្រុង Hanoi
វៀតណាម៖ ប្រធានាធិបតីចិនលោក Xi Jinping បានចាប់ផ្តើមដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃ ទៅកាន់ប្រទេសវៀតណាម នៅថ្ងៃអង្គារនេះ ដើម្បីបង្កើតអនាគតរួមគ្នាមួយជាមួយវៀតណាម បីខែបន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក Joe Biden បានធ្វើដំណើរទៅកាន់ទីក្រុងហាណូយ ជាទង្វើរមួយបង្ហាញថាប្រទេសមហាអំណាចមួយនេះ កំពុងប្រកួតប្រជែងដណ្តើមឥទ្ធិពលនៅក្នុងតំបន់ប្រជាជាតិអាស៊ីអាគ្នេយ៍មួយនេះ។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានGlobel time នៅថ្ងៃទី ១២ ខែ១២ ឆ្នាំ២០២៣។
នៅចុងឆ្នាំ ២០២៣ ប្រមុខការទូតរបស់ប្រទេសចិន បានបង្វែរការចាប់អារម្មណ៍មកលើប្រទេសវៀតណាម ក្នុងនោះ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងជាប្រធានាធិបតីចិន នឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៣ ខែធ្នូ ដែលជាដំណើរមួយដែលត្រូវបានគេរំពឹងថានឹងធ្វើតារាងទិសដៅសម្រាប់ការរីកចម្រើននាពេលអនាគតនៃទំនាក់ទំនងទ្វេភាគី ទៅជាការជឿទុកចិត្តគ្នាខាងនយោបាយទ្វេភាគី និងកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមក។
សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក Xi តបតាមការអញ្ជើញរបស់អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong និងប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក Vo Van Thuong។
លោក Shen Yi សាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Fudan បានប្រាប់ Global Times ថា វៀតណាមជាគោលដៅនៃដំណើរទស្សនកិច្ចរបស់លោក Xi នៅចុងឆ្នាំ ២០២៣ នេះបានបង្ហាញសារយ៉ាងច្បាស់លាស់មួយថា ប្រទេសចិនបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះប្រទេសជិតខាង ឮឆ្លើយតបដោយសុច្ឆន្ទៈចំពោះគោលការណ៍មិត្តភាព ភាពស្មោះត្រង់ ផលប្រយោជន៍ទៅវិញទៅមក និងបរិយាប័ន្នក្នុងទំនាក់ទំនង៕
អត្ថបទទាក់ទង
-
ចិនគ្មានអ្នកស្លាប់ដោយសារកូវីដ១៩ជាលើកដំបូង