ភ្នំពេញ ៖ អនុវត្តអនុសាសន៍ និងបទបញ្ហាដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានដឹកនាំកិច្ចប្រជុំនា ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ ដើម្បីត្រួតពិនិត្យលទ្ធផលជំហានដំបូង នៃការអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំង គ្រប់ទម្រង់នៃអំពើជួញដូរមនុស្ស យុទ្ធនាការបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ព្រមទាំង យុទ្ធនាការត្រួតពិនិត្យជនបរទេស និងហត្ថពលកម្មបរទេស គិតចាប់ពីថ្ងៃទី ១៨ ខែសីហា ដល់ថ្ងៃទី ០៤ ខែតុលា ឆ្នាំ២០២២។ 

សេចក្ដីដូច បានបញ្ជាក់ជូនខាងលើ និងក្នុងស្មារតីរួមគ្នា ដើម្បីសម្រេចបាននូវលទ្ធផលល្អ ប្រសើរបន្ថែមទៀត គ.ជ.ប.ជ សូមអំពាវនាវដល់សាធារណជន និងអ្នកពាក់ព័ន្ធទាំងអស់ ជាពិសេសអាជ្ញាធរមានសមត្ថកិច្ចនៃបណ្ដាប្រទេសក្នុងតំបន់ និងអន្តរជាតិ ដែលពាក់ព័ន្ធ សូមបន្តចូលរួមផ្ដល់កិច្ចសហការឱ្យបានពេញលេញ ដល់យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រប់ ទម្រង់នៃអំពើជួញដូរមនុស្ស យុទ្ធនាការបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ព្រមទាំង យុទ្ធនាការត្រួតពិនិត្យជនបរទេស និងអធិការកិច្ចហត្ថពលកម្មបរទេស ឱ្យទទួលបាន ជោគជ័យ សំដៅរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការកសាងសង្គមជាតិ ប្រកបដោយ សន្តិសុខ និងសុវត្ថិភាព៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ