ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២នេះ បានចេញសេចក្ដិជូនដំណឹង ស្ដីពី ស្ថានភាពអាកាសធាតុ ដែលបាននឹងកំពុងវិវត្តជាក់ស្ដែង នឹងបន្តវិវត្តជាបន្តបន្ទាប់ បានបង្ហាញឱ្យឃើញថា ព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅក្នុងតំបន់ប្រសព្វ រវាងទ្រងសម្ពាធខ្ពស់ ពីចិន និងជ្រលងសម្ពាធទាប ដែលរុញច្រាន ពីភាគខាងក្រោម នៃសមុទ្រចិនខាងត្បូង។ជាមួយគ្នានោះ នៅថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២២ ក៏នឹងអាចកើតមានសម្ពាធទាបសកម្ម (Azter Loa) មួយ ដើរចូលមកលើភាគអាគ្នេយ៍ នៃប្រទេសវៀតណាម ។

ក្រសួងបញ្ជាក់ថា «លក្ខណៈបែបនោះ នឹងធ្វើព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី ០៩ ដល់ថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២២ ភ្លៀងនឹងនៅតែបន្តធ្លាក់លើផ្ទៃប្រទេស» ។ 

ក្រសួងឱ្យដឹងថា ក្នុងនោះបណ្ដាខេត្តនៃតំបន់ខ្ពង់រាបភាគ និងពាយព្យជាប់ជួរភ្នំដងរែក នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម ។ 

សម្រាប់រាជធានីភ្នំពេញ និងបណ្តាខេត្តដទៃទៀតនៅភាគខាងក្រោម នឹងអាចមានភ្លៀងក្នុងកម្រិតពីមធ្យមទៅច្រើន លាយឡំ ទៅដោយផ្គរ រន្ទៈ នឹងខ្យល់កន្ត្រាក់ ។ នៅលើផ្ទៃសមុទ្រ ក្នុងចន្លោះពីថ្ងៃទី ១៣ ដល់ថ្ងៃ ១៥ ខែតុលា ឆ្នាំ ២០២២ នឹងអាចមានសភាពអាប់អួរ ដោយមានភ្លៀងលាយឡំនឹងខ្យល់បក់បោក និងកំសួលរលកសមុទ្របង្គយរ។អាស្រ័យដូចបានជម្រាបជូនខាងលើ សូមក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និង សាធារណជន ទទួលជ្រាបជាព័ត៌មាន និងបង្កើនការប្រុងប្រយ័ត្នខ្ពស់ ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ