ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសឲ្យដឹងថា នៅតាមបណ្ដាខេត្តមួយចំនួន នៃប្រទេសកម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ពីតិចទៅច្រេីន ខណៈខេត្តព្រះវិហារ ស្ទឹងត្រែង រតនគិរី ក្រចេះ ត្បូងឃ្មុំ កំពង់ចាម និងឧត្តរមានជ័យ អាចមានជំនន់ទឹកភ្លៀង ។
យោងតាមសេចក្តីជូនដំណឹង ស្តីពីការព្យាករធាតុអាកាស ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ របស់ក្រសួងធនធានទឹក នៅថ្ងៃទី១៦ សីហានេះ បានឲ្យដឹងថា ព្រះរាជាណាចក្រកម្ពុជាទទួលរង ឥទ្ធិពលពីជ្រលងនៃប្រព័ន្ធសម្ពាធទាប ( ITCZ ) អូសបន្លាយកាត់លើភាគខាងជើងប្រទេសថៃ , ឡាវ , វៀតណាម ភ្ជាប់ទៅនឹងសម្ពាធទាបសកម្មមួយនៅភាគខាងលើសមុទ្រចិនខាងត្បូង រួមជាមួយនឹងខ្យល់មូសុងនិរតីបក់ពីមធ្យមទៅបង្គួរ៕EB