ចិន៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសចិន បានរាយការណ៍ថា អតីតមេដឹកនាំចិន លោក Jiang Zeminបានទទួលមរណភាពហើយ ក្នុងថ្ងៃពុធនេះនៅអាយុ៩៦ឆ្នាំ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២។

លោក Jiang Zemin ទទួលមរណភាព ដោយសារជំងឺមហារីកគ្រាប់ឈាម បូករួមជាមួយការខូចខាតសរីរាង្គខាងក្នុងជាច្រើន នៅឯទីក្រុងសៀងហៃ កាលពីវេលាម៉ោង១២៖១៣នាទីថ្ងៃត្រង់ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងវ័យ៩៦ឆ្នាំ។

នៅពេលលោក ជាំង ឡើងជាមេដឹកនាំចិនជំនួសលោក Deng Xiaoping កាលពីឆ្នាំ១៩៨៩ ប្រទេសចិនគឺកំពុងស្ថិតនៅដំណាក់កាលដំបូងៗ នៃការធ្វើទំនើបកម្មសេដ្ឋកិច្ចរបស់ខ្លួននៅឡើយទេ។ 

គួរបញ្ជាក់ថា លោក Jiang Zemin មានតំណែងជាអគ្គលេខាធិការ នៃគណបក្សកុម្មុយនិស្តចិនចាប់ពីឆ្នាំ១៩៨៩ ដល់ឆ្នាំ២០០២, ជាប្រធានគណៈកម្មការយោធាមជ្ឈិមចាប់ពីឆ្នាំ១៩៨៩ ដល់ឆ្នាំ២០០៤ និងជាប្រធានាធិបតីចិន ពីឆ្នាំ១៩៩៣ ដល់ឆ្នាំ២០០៣។ លោក ជាំង បានទទួលមរណភាព ដោយបន្សល់ទុកនូវភរិយា គឺលោកស្រី Wang Yepingហើយនិងកូនប្រុស២នាក់៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ