បុគ្គលិក ៣នាក់ របស់CNN ត្រូវដេញចោលភា្លម ព្រោះអត់ចាក់វ៉ាក់សាំង ហើយមកធ្វើការ ខណៈដែលនេះជាគោលការណ៍របស់ក្រុមហ៊ុន
អាមេរិក៖CNN បានបណ្តេញបុគ្គលិក ៣ នាក់ ដែលបំពានគោលការណ៍របស់ក្រុមហ៊ុន ដោយមកធ្វើការទាំងមិនបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩។ប្រធាន CNN លោក Jeff Zucker បានប្រាប់បុគ្គលិកអំពីការបណ្តេញចេញនេះ នៅក្នុងលិខិតមួយកាលពីថ្ងៃព្រហស្បតិ៍ ដែលរំលឹកដល់ពួកគេថា វ៉ាក់សាំងគឺជាកាតព្វកិច្ចប្រសិនបើពួកគេរាយការណ៍ទៅការិយាល័យ ឬនៅខាងក្រៅ នៅកន្លែងដែលពួកគេទាក់ទងជាមួយបុគ្គលិកផ្សេងទៀត។
លោក Zucker បានសរសេរថា “ខ្ញុំសូមបញ្ជាក់ឲ្យច្បាស់ថា យើងមានគោលនយោបាយ មិនអត់ឱនឡើយចំពោះរឿងនេះ”។លិខិតនេះ ត្រូវបានទទួលដោយសារព័ត៌មាន Associated Press បន្ទាប់ពីខ្លឹមសាររបស់វា ត្រូវបានបង្ហោះដំបូងនៅលើ Twitter ដោយអ្នកយកព័ត៌មាន CNN ឈ្មោះ Oliver Darcy។
ទោះបីជាយ៉ាងណាក៏ដោយ CNN មិនបានផ្តល់ព័ត៌មានលម្អិតអំពីការបណ្តេញចេញនេះ ឬកន្លែងដែលបុគ្គលិកទាំងនេះធ្វើការនោះទេ។ការិយាល័យភាគច្រើនរបស់ CNN បានបើករួចទៅហើយ ហើយលោក Zucker បាននិយាយថា បុគ្គលិកព័ត៌មានជាងមួយភាគបី បានវិលត្រឡប់មកវិញហើយ។
ម៉ាស់ ក៏ក្រុមហ៊ុននេះតម្រូវឲ្យពាក់ផងដែរ នៅការិយាល័យក្នុងទីក្រុង Atlanta, Washington និង Los Angeles៕SP