បរទេស៖ ប្រទេសនីហ្សេរីយ៉ា៖មនុស្សជាង៥០នាក់បានស្លាប់ និងជាច្រើននាក់ទៀតកំពុងបាត់ខ្លួន បន្ទាប់ពីទូកដាក់មនុស្សលើសចំណុះមួយបានលិចនៅភាគខាងជើងរដ្ឋ Kebbi ប្រទេសនីហ្សេរីយ៉ាកាលពីថ្ងៃពុធ។ នេះបើយោងតាមអាជ្ញាធរ។

អាជ្ញាធរបាននិយាយថា យ៉ាងហោចណាស់អ្នកដំណើរនៅលើទូក១៥០នាក់ ដែលភាគច្រើនជាប្រជាជនមកពីរដ្ឋ Kebbi  និងត្រូវបានគេជឿថា ពួកគាត់ជាអ្នកលក់ដូរ។

ប្រធានរដ្ឋាភិបាលមូលដ្ឋាន Ngaski ក្នុងរដ្ឋ Kebbiលោក Abdullahi Buhari បានឲ្យដឹងថា ចំនួនអ្នកស្លាប់បានកើនឡើងដល់៥៣នាក់ ហើយចំនួនអ្នកស្លាប់ត្រូវគេរំពឹងនឹងកើនឡើងច្រើនទៀត។ ជាមួយគ្នានេះ មនុស្ស២២នាក់ត្រូវបានជួយសង្គ្រោះ និងបានយកទៅព្យាបាលនៅមន្ទីរពេទ្យមួយរយៈពេល ហើយក៏បានរំសាយឲ្យទៅផ្ទះវិញ។

នៅព្រឹកថ្ងៃព្រហស្បតិ៍ លោក Abbas Rabiu Kamba នាយកស្តីទីភ្នាក់គ្រប់គ្រងគ្រោះអាសន្នរដ្ឋ Kebbi បានឲ្យដឹងថា ពួកគាត់បានស្រងសពចំនួន៤៧នាក់ ក្នុងនោះបុរស២០នាក់ និងស្ត្រី២២នាក់ពីទឹក។ រហូតដល់ពេលនេះ ចំនួនកុមារប៉ុន្មាននាក់នៅមិនទាន់ដឹងច្បាស់ទេ។


អាជ្ញាធរបានលើកហេតុផលថា ការដាក់ផ្ទុកលើសចំណុះជាមូលហេតុដែលបណ្តាលឲ្យកើតគ្រោះថ្នាក់ ខណៈអ្នកនាំពាក្យប៉ូលិសបានព្រមានអ្នកបើកដំណើរការទូកត្រូវប្រុងប្រយ័ត្នពីសុវត្ថិភាព និងឈប់ដាក់លើសចំណុះ៕SP

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ