តើអ្នកដឹងទេ? សូម្បីតែជំនួបផ្លូវការជាមួយមេដឹកនាំពិភពលោកផ្សេងៗ ក៏លោកពូទីនធ្លាប់យកសត្វរបស់លោក  មកស្វាគមន៍ ទាក់ទាក់ផងដែរ

ជាមេដឹកនាំមួយរូបដ៏មានឥទ្ធិពល,ជាកំពូលអ្នកនយោបាយ ,ជាអតីតភ្នាក់ងារKGB, និងជាអ្នកជំនាញខាងក្បាច់គុណ, លោកលោកវ៉្លាដឺមៀរ ពូទីន ត្រូវបានពិភពលោកទទួលស្គាល់ថា ជាមួយដឹកនាំម្នាក់ដែលស្រលាញ់, ចូលចិត្ត, ងប់ងល់ជាមួយសត្វជាច្រើន ទាំងសត្វស្រុក និងសត្វព្រៃ។នេះជាចំនុចពិសេសមួយរបស់លោក ពូទីន ដែលត្រូវបានគេកត់សម្គាល់ថា ខុសប្លែកពីមេដឹកនាំផ្សេងៗដទៃទៀតនៅលើពិភពលោក។

 

សុនកមួយក្បាលមានឈ្មោះថា Konnie ត្រូវបានគេដឹងថា ជាសុនកសំណព្វចិត្តជាងគេរបស់លោកពូទីន។វាគឺជាកាដូដែលលោកពូទីនទទួលបានពីរដ្ឋមន្រ្តីការពារជាតិរុស្សីប្រគល់ជូន។អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ នៅក្នុងជំនួបមួយរវាងលោកពូទីន និងអធិបារបតីអាល្លឺម៉ង   សុនក Konnie ធ្លាប់ធ្វើឲ្យអធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel ភ័យបុកពោះមិនស្ទើរដែរ ព្រោះលោកស្រីមានជំងឺភ័យខ្លាចសត្វសុនកតាំងពីអ្នកស្រីនៅតូចម្ល៉េះ។តែក្រោយមកទៀត សុនកKonnie ក៏បានងាប់កាលពីប៉ុន្មានឆ្នាំមុន ដែលធ្វើឱ្យលោកពូទីនមានការសោកស្តាយជាខ្លាំង។


ដោយសារតែដឹង ថាលោកពូទីនស្រលាញ់ ចូលចិត្តសត្វបែបនេះ ទើបធ្វើឱ្យមេដឹកនាំមួយចំនួនតែងយកកាដូ ជាសត្វសុនក ដែលមានពូជល្អ តម្លៃថ្លៃ ជូនលោកពូទីន ជាហូរហែរដើម្បីជាការយកចិត្តលោកពូទីន នៅពេលគេមកជួបលោកពូទីនម្តងៗ។ឆ្នាំ ២០១០ លោកពូទីនក៏ធ្លាប់ទទួលបានសត្វសុនកចិញ្ចឹមមួយក្បាល ដែលត្រូវបានដាក់ឈ្មោះថា Buffy ពីនាយករដ្ឋមន្ត្រីប្រទេសប៊ុលការី និងមួយក្បាលទៀតហៅថា Yume ពីមន្ត្រីប្រទេសជប៉ុននៅឆ្នាំ២០១២។បន្តមកទៀតលោកក៏បានទទួលស្វតខ្លាឃ្មុំកូឡាជាការដូរ ក្រោយពីបញ្ចប់កិច្ចប្រជុំកំពូល G-20នៅថ្ងៃទី ១៥ ខែវិច្ឆិកាឆ្នាំ ២០១៤ក្នុងប្រទេសអូស្ត្រាលី ហើយលោកក៏ទទួលបានកូនខ្លាស៊ីប៊ែររានដែល ជាកាដូសម្រាប់ថ្ងៃកំណើតទី ៥៦របស់លោកផងដែរ។


នៅក្នុងឆ្នាំ២០១៦ ក្នុងកិច្ចប្រជុំមួយជាមួយនឹងនាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ីនហ្សូ អាបេ រដ្ឋាភិបាលជប៉ុនបានជូន សត្វសុនខមួយរូបនោះ នូវសត្វសុនខឈ្មោលមួយក្បាលពូជ Akita ដើម្បីឲ្យទៅធ្វើគូស្នេហ៍ជាមួយ Yume  ប៉ុន្តែភាគីរុស្ស៊ីបានបដិសេធមិនទទួលយកការដូ ថ្មីនេះឡើយ។នៅឆ្នាំបន្តលោក ប្រធានាធិបតីរុស្សី ទទួលបានកូនឆ្កែ alabai ជាកាដូថ្ងៃខួបកំណើតពី ប្រធានាធិបតីតួកមេនីស្ថានផងដែរ ។ កូនឆ្កែនេះ ត្រូវបានដាក់ឈ្មោះថាវឺនីដែលមានន័យថា"ស្មោះត្រង់"។ 


នេះគ្រាន់តែសត្វចិញ្ចឹមដែលលោកទទួលបានពីមេដឹកនាំផ្សេងៗជាការដូរដើម្បីយកមកចិញ្ចឹម ប៉ុន្តែសត្វជាច្រើនទៀតដែលលោកពូទីនមាន និងចូលចិត្តនោះ ក៏ច្រើនមិនធម្មតាដែរ ដូចជា សត្វខ្លា សត្វសេះ សត្វប្រើស  សត្វស្លាប និងសត្វព្រៃជាច្រើនប្រភេទទៀត។លោកពូទីនតែងចំណាយពេលវេលាទំនេរ ឬសម្រាកលំហែរកាយរបស់លោកជាមួយសត្វចិញ្ចឹម ដូចជាការជិះសេះ ហែលទឹកជាមួយត្រីដូហ្វីន ឱ្យចំណីសត្វប្រើស ជិះស្គីជាមួយសត្វខ្លាំងឃ្មុំទឹកកក។ ចំពោះសត្វព្រៃដទៃទៀត ត្រូវបានលោកពូទីន យកចិត្តទុកដាក់ដោះលែងឱ្យចូលទៅរស់នៅក្នុងព្រៃវិញ។ កាយវិការទន់ភ្លន់ មើលថែសត្វដោយក្តីស្រឡាញ់របស់លោកពូទីន ត្រូវបានពលរដ្ឋរុស្សីជាច្រើនសម្តែងការពេញចិត្តពេញថ្លើម។ ហើយក្នុងនោះ លោកពូទីន ត្រូវបានគេចាត់ទុកថាជាមេដឹកនាំពិភពលោក តែម្នាក់គត់ដែលស្រលាញ់ ចូលចិត្តសត្វជាងគេបំផុត៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ