ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ប្រធានស្ដីទីគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង បានថ្លែងថា  មេឃុំ  មេប៉ុសិ៍  មេភូមិ  អនុភូមិ  និងប៉ុសិ៍សុខភាព  បំពេញភារកិច្ចល្អជូនប្រជាពលរដ្ឋនោះ  គណបក្សប្រជាជនកម្ពុជា  និងទទួលបានការគាំទ្រពីប្រជាពលរដ្ឋជាក់ជាពុំខាន។ 

ក្នុងពិធីជួបសំណេះសំណាល និងដឹកនាំយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅស្រុកកំរៀង ខេត្តបាត់ដំបង  នាថ្ងៃទី២២  ខែឧសភា  ឆ្នាំ២០២២  សម្ដេច  ស  ខេង  បានថ្លែងថា  ក្រុមប្រឹក្សាឃុំ  បានខិតខំរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈនៅគ្រប់ឃុំ តាមរយៈសកម្មភាពប្រឆាំងបទល្មើសនានា និងបានខិតខំបំពេញតួនាទីតាមច្បាប់កំណត់ដើម្បីអភិវឌ្ឍន៍មូលដ្ឋាន ដូចជាការកសាងហេដ្ឋារចនាសម្ព័ន្ធនានាជាដើម។

សម្ដេច  ស  ខេង  បានថ្លែងថា  "មេឃុំ ចៅសង្កាត់ មេប៉ុស្តិ៍រដ្ឋបាលឃុំ សង្កាត់ ស្មៀនឃុំ សង្កាត់ មេភូមិ អនុភូមិ និងប៉ុសិ៍សុខភាព  ប្រសិនបើតួអង្គទាំង៥  បំពេញភារកិច្ចបានល្អជូនប្រជាពលរដ្ឋនោះគណបក្សប្រជាជនកម្ពុជានិងទទួលបានគាំទ្រពីប្រជាពលរដ្ឋជាក់ជាពុំខានឡើយ"។ 

សម្ដេច  ក៏បានណែនាំឱ្យក្រុមការងារទាំងអស់ផ្ដល់គាំទ្រដល់តួអង្គទាំង៥នេះបំពេញភារកិច្ចឱ្យបានល្អដើម្បីផលប្រយោជន៍ជាតិ និងប្រជាជននៅមូលដ្ឋាន៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ