អាល្លឺម៉ង៖ចំពេលមានជម្លោះជុំវិញផែនការរបស់សហភាពអឺរ៉ុបក្នុងការដាក់ទណ្ឌកម្មលើប្រេង និងឧស្ម័នរុស្ស៊ី ប្រទេសអាល្លឺម៉ង់ និងអ៊ីតាលីកំពុងរិះរកមធ្យោបាយដើម្បីទិញប្រេងពីទីក្រុងម៉ូស្គូដោយប្រាប់ក្រុមហ៊ុនថាពួកគេអាចបើកគណនីប្រាក់រូប្លដើម្បីបន្តការទិញឧស្ម័នរបស់រុស្ស៊ីដោយមិនបំពានលើទណ្ឌកម្មប្រឆាំងនឹងទីក្រុងម៉ូស្គូបន្ទាប់ពីមានការពិភាក្សាជាមួយសហភាពអឺរ៉ុប។នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានReuters នៅថ្ងៃទី២១ ខែឧសភាឆ្នាំ២០២២។

ការជជែកដេញដោលជុំវិញការទាមទាររបស់រុស្ស៊ីដែលអ្នកទិញបរទេសបង់ថ្លៃឧស្ម័នជាប្រាក់រូប្លបានសាកល្បងការតាំងចិត្តរបស់រដ្ឋាភិបាលអឺរ៉ុបក្នុងការប្រកាន់យកការប្រឆាំងនឹងទីក្រុងម៉ូស្គូជុំវិញសង្គ្រាមនៅអ៊ុយក្រែន។ រីឯប្រទេសប៉ូឡូញ ប៊ុលហ្គារី និងហ្វាំងឡង់ បានបដិសេធមិនអនុវត្តតាមការទាមទាររបស់ទីក្រុងម៉ូស្គូតាមរយៈគណនីប្រាក់រូប្ល ។

ក្នុងនោះដែរ រដ្ឋាភិបាលត្រូវមានទំនួលខុសត្រូវលើការអនុវត្តទណ្ឌកម្មរបស់សហភាពអឺរ៉ុបដែលត្រូវបានអនុម័តដោយរដ្ឋសមាជិកទាំង ២៧ប្រទេស។ប្រទេសប៉ូឡូញបានទាមទារឱ្យមានការប្រឹក្សាកាន់តែច្បាស់ពីទីក្រុងប្រ៊ុចសែល ថាតើក្រុមហ៊ុននានាអាចបើកគណនីប្រាក់រូបបានដែរឬទេ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ