ភ្នំពេញ ៖ ថ្មី សត្វបបែលយក្សញីទឹកសាបមួយក្បាលទម្ងន់ ១៨០គីឡូក្រាម ត្រូវបានអ្នកនេសាទចាប់បានដោយចៃដន្យ នៅក្នុងទន្លេមេគង្គ ស្ថិតនៅភូមិកោះព្រះ ឃុំកោះព្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។

ត្រីបបែលយក្សញីទឹកសាបនេះ មានទទឹងប្រវែង ១៨៥ សង់ទីម៉ែត្រ ដងខ្លួនប្រវែង ២០០ សង់ទីម៉ែត្រ និងសរុបពីក្បាលដល់ចុងកន្ទុយ មានប្រវែង ៣៩៣ សង់ទីម៉ែត្រ។

អ្នកនេសាទ ប្រើទំពក់ដើម្បីចាប់ត្រី ដែលជួនកាល អាចចាប់ត្រីបបែលទឹកសាបយក្សបានដោយចៃដន្យដោយទំពក់ចាប់ត្រី ខណៈវាកំពុងចាប់ត្រីជាចំណី។

អ្នកនេសាទ បានលើកឡើងថា គាត់ចង់ជួយអភិរក្សសត្វបបែលទឹកសាបយក្ស ដែលជាប្រភេទសត្វជិតផុតពូជនៃទន្លេមេគង្គ។ គាត់បានទាក់ទងទៅក្រុមគម្រោង អច្ឆរិយៈទន្លេមេគង្គ ភ្លាមៗ ហើយសុំឱ្យក្រុមការងារដាក់ស្លាក វាស់វែង និងដោះលែងត្រីបបែលយក្សទឹកសាបញីនេះត្រឡប់ទៅទន្លេធម្មជាតិវិញ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ