ភ្នំពេញ ៖ នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២នេះ ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងរេដអាន បានដឹកម៉ូតូហុងដាប៊ីត (Honda Beat) ១គ្រឿងទៀត ទៅប្រគល់ជូនអ្នកឈ្នះរង្វាន់ដល់ខេត្តឧត្តរមានជ័យ។ ហើយត្រឹមតែ២ ខែនេះ មានអ្នកស្រុកត្រពាំងប្រាសាទ ២នាក់ហើយ ដែលមានសំណាងឈ្នះរង្វាន់ម៉ូតូ ពីភេសជ្ជៈស្រមោចក្រហមរេដអាន។

ចំពោះអ្នកមានសំណាងឈ្នះរង្វាន់ម៉ូតូHonda Beat ពីរេដអាន មានឈ្មោះ ខុន ស្រីម៉េង ភេទស្រី អាយុ២៤ឆ្នាំ ជាកសិករ រស់នៅភូមិពពេល ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ ដំណើររឿងទទួលបានម៉ូតូHonda Beat ១គ្រឿងពេលនេះ ត្រូវបានសាមីខ្លួនជាអ្នកឈ្នះរង្វាន់រៀបរាប់ប្រាប់ថា ថ្ងៃនោះពេលកំពុងតែជួយជញ្ជូនឥដ្ឋធ្វើផ្ទះរបស់ម្តាយរាងហត់នឿយបន្តិច គាត់ក៏បានទៅទិញភេសជ្ជៈរេដអានចំនួន២ កំប៉ុងមកហូបជាមួយប្តី ហើយពេលនោះគាត់គាស់ហូបមុនស្រាប់តែឃើញរូបម៉ូតូ គាត់អរយ៉ាងខ្លាំងដោយបង្ហាញក្រវិលកំប៉ុងទៅប្តី និងក្រុមគ្រួសារផ្ញើលនាំគ្នាមើលពេញហ្នឹង រហូតដល់ផ្អើលអ្នកភូមិតែម្តង។

ចំណែកឯអ្នកលក់ភេសជ្ជៈរេដអានឱ្យអ្នកឈ្នះរង្វាន់ម៉ូតូHonda Beat ខាងលើ ក៏ទទួលបានកាដូលើកទឹកចិត្ត ជាភេសជ្ជៈប៉ូវកម្លាំងរេដអានចំនួន ៥០កេសផងដែរ គឺ មានឈ្មោះ ជូន ឡូត ភេទស្រី អាយុ៣៨ឆ្នាំ ជាអ្នកលក់  ភេសជ្ជៈនៅឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យជាមួយគ្នាដែរ។ 

លោក ស៊ីន សាវរី  តំណាងក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងរេដអាន បានអបអរដល់អ្នកឈ្នះរង្វាន់ម៉ូតូHonda Beat នៅថ្ងៃនេះ ហើយបានជូនពរឱ្យពួកគាត់មានសំណាងឈ្នះរង្វាន់កាន់តែធំជាងនេះទៀត មានន័យថាអតិថិជន បន្តគាស់ គឺបន្តឈ្នះរង្វាន់ និងឈ្នះកាន់តែច្រើនពីភេសជ្ជៈប៉ូវកម្លាំងរេដអានជាមិនខាន។ 

សូមបញ្ជាក់ថា ភេសជ្ជៈប៉ូវកម្លាំងរេដអាន មានរង្វាន់ជាច្រើននៅក្រោមក្រវិលកំប៉ុងស្រាប់ ពិសេសរង្វាន់ជាប្រាក់រៀល៥ម៉ឺន ៥០ម៉ឺន ០១លាន ៥០លាន និងរង្វាន់ម៉ូតូHonda Beat ដ៏ច្រើនសន្ធឹកសន្ធាប់៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ