ភ្នំពេញ៖រដ្ឋាភិបាលជប៉ុនបានផ្តល់ជំនួយជាថវិកា ជាវិភាគទានដើម្បីផ្តល់ជូនភាគីអង្គការសហប្រជាជាតិនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាដែលរហូតមកដល់ពេលនេះ ប្រទេសជប៉ុនបានផ្តល់ជំនួយមកដល់សាលាក្តីខ្មែរក្រហមសរុបជាង៨៨,៧ លានដុល្លារហើយ។

សូមបញ្ជាក់ថា គិតមកដល់ឆ្នាំ ២០២១ កន្លងទៅនេះ សាលាក្តីខ្មែរក្រហមបានចំណាយថវិកាគឺចំនួនជាង ៣៣០,៤ លានដុល្លារអាមេរិកដែលក្នុងនោះភាគីអន្តរជាតិចំណាយអស់ជាង ២៣៥,៦៦ លានដុល្លារ និងភាគីជាតិចំណាយអស់ជាង ៩៤,៧៣ លានដុល្លារអាមេរិក។

ក្នុងនោះប្រទេសដែលផ្តល់ជំនួយច្រើនជាងគេ គឺប្រទេសជប៉ុនដែលមានជាង ៨៨ លានដុល្លារអាមេរិកបន្ទាប់មកគឺរាជរដ្ឋាភិបាលកម្ពុជា ដែលមានប្រមាណជា ៤២ លានដុល្លារអាមេរិកស្មើនឹង ១៣% ប្រទេសអូស្ត្រាលីជាប្រទេសទី ៣ គឺមានចំនួន ៣៤ លាន ស្មើនឹង ១១% ហើយប្រទេសទី ៤ គឺសហរដ្ឋអាមេរិក ដែលបានផ្តល់ចំនួន ៣២ លានដុល្លារអាមេរិក ស្មើនឹង ១០% បន្ទាប់មកមានសហភាពអឺរ៉ុប ស៊ុយអែត អង់គ្លេស បារាំង និងប្រទេសន័រវែសជាដើម៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ