(អាមេរិក)៖  រាជបណ្ឌិត្យសភាចលនាសិល្បៈ និងវិទ្យាសាស្រ្តរបស់ កម្មវិធី Oscar បានសម្រេច ធ្វើ​ការបំបិទសិទ្ធហាមប្រាមតារាសម្ដែង Will Smith ចំនួន ១០ឆ្នាំ ក្រោយរឿងរ៉ាវការទះកំផ្លៀង Chris Rock កាលពីថ្ងៃទី ២៧ ខែមិនាកន្លងទៅ។នេះបើតាមការចេញផ្សាយដោយ​សារព័ត៌មានBBC​នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២២។

ប្រធានបណ្ឌិត្យសភាលោក David Rubin និងនាយកប្រតិបត្តិ Dawn Hudson បានលើកឡើងពី “អាកប្បកិរិយាមិនអាចទទួលយកបាន និងបង្កគ្រោះថ្នាក់” របស់ Smith ក្នុងអំឡុងព្រឹត្តិការណ៍ថ្ងៃទី ២៧ ខែមីនា នៅក្នុងសំបុត្របើកចំហទៅកាន់សមាជិក Academy

 

ទន្ទឹមនោះ Smith ក៏បានប្រកាសលាលែងចេញពី Academy កាលពីសប្តាហ៍មុនផងដែរ ចំពេលមានការរិះគន់យ៉ាងខ្លាំងចំពោះការទះកំផ្លៀងទៅលើតារាកំប្លែង Chris Rock ដោយសារតែនិយាយប៉ះពាល់ប្រពន្ធរបស់លោក។

 

សូ​មបញ្ជាក់ថា ក្នុងព្រឹត្តិការណ៍ទទួលពានរង្វាន់ដ៏ធំប្រចាំវិស័យហូលីវូដ «Oscars» លើកទី៩៤ ដែ​លធ្វើឡើង​នៅថ្ងៃទី២៧ លោក Will Smith បានឡើងទៅលើឆាក ទះកំផ្លៀងពិធីករ Chris Rock មួយដៃ បន្ទាប់ពី Rock និយាយលេងសើចពីប្រពន្ធរបស់ Will Smith ទាក់ទងនឹងក្បាលគ្មានសក់ ដែលលោកស្រីមានជំងឺជ្រុះសក់ ការលេងសើចពីប្រពន្ធខ្លួន ធ្វើឱ្យ Will Smith ទទួលយកមិនបាន ទើបមិនអាចទប់កំហឹងជាប់ រហូតឡើងទៅទះ Chris Rock មួយកំផ្លៀងលើឆាកតែម្តង៕SP

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ