ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសថា មិនអនុញ្ញាតឲ្យប្រជាពលរដ្ឋកម្ពុជាទៅធ្វើសង្គ្រាមរវាង រុស្ស៊ី-អ៊ុយក្រែន ហើយក៏មិនឲ្យពលរដ្ឋកម្ពុជា ស្លាប់នៅអ៊ុយក្រែន ផងដែរ។

ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ នាថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២  សម្ដេចតេជោ ហ៊ុន សែន បានកត់សម្គាល់ឃើញថា ពលរដ្ឋកម្ពុជា រួមទាំងក្មេងៗ សុទ្ធតែចាប់អារម្មណ៍ពីបញ្ហានៅអ៊ុយក្រែន ប៉ុន្តែសម្តេចមិនលើកទឹកចិត្តរហូតដល់អនុញ្ញាតពួកគេទៅធ្វើទ័ពនៅអ៊ុយក្រែននោះឡើយ។

សម្តេចតេជោ បានពន្យល់ថា វាជារឿងមិនអាចទៅរួច ដោយសារគ្មានអ្វីដែលត្រូវដឹកពួកគេទៅអ៊ុយក្រែនឡើយ ហើយក៏មិនគួរយកសាំងទៅចាក់លើភ្លើងនោះដែរ។

សម្ដេចតេជោ បានបន្ថែមថា តម្រូវការជាអាទិភាពកំពូល ក្នុងប្រទេសអ៊ុយក្រែននាពេលនេះគឺ សន្តិភាព។  បើគ្មានសន្តិភាពទេ កុំនិយាយដល់សិទ្ធិមនុស្ស សិទ្ធិរស់រានមានជីវិត និងលទ្ធិប្រជាធិបតេយ្យអោយសោះ។

សម្ដេចតេជោ បន្ដថា រុស្ស៊ី មិនអាចយកឈ្នះអ៊ុយក្រែន បានឡើយ ហើយកងទ័ពរុស្ស៊ី ក៏មិនអាចសម្លាប់កងទ័ពអ៊ុយក្រែន ឲ្យអស់ពីទឹកដីនោះដែរ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ