ក្រុងប៊ែរឡាំង ៖ លោក ប៉ាន់ រិទ្ធី ផលិតករខ្មែរ ទទួលបានរង្វាន់ខ្លាឃ្មុំប្រាក់ សម្រាប់ស្នាដៃសិល្បៈ ក្នុងមហោស្រពភាពយន្តអន្តរជាតិ ទីក្រុងប៊ែរឡាំង លើកទី៧២ ក្រោមចំណងជើងថា “អ្វីគ្រប់យ៉ាងនឹងមិនអីទេ ដែលរៀបចំពីថ្ងៃទី១០ ដល់ទី២០ ខែកុម្ភៈ។

រឿង Everything will be Ok ជាភាពយន្តដែលផលិតករ បានប្រើប្រាស់ដីឥដ្ឋឆ្លាក់ចេញជាតួអង្គ និងសម្ភារួមផ្សំដទៃ ដើម្បីផ្គុំចេញជាសាច់រឿងនេះឡើង។ 

សូមបញ្ជាក់ថា នេះជាភាពយន្តទីពីររបស់លោក ប៉ាន់ រិទ្ធី នៅមហោស្រពភាពយន្តទីក្រុងប៊ែរឡាំង។ ក្នុងឆ្នាំ២០២០ ភាពយន្តឯកសាររបស់គាត់ "Irradiés" (Irradiated) បានឈ្នះពានរង្វាន់ Berlinale Documentary Award ។ ពានរង្វាន់នេះ ផ្តល់ទឹកប្រាក់៤ម៉ឺនអឺរ៉ូ និងឧបត្ថម្ភដោយ Rundfunk Berlin-Brandenburg (rbb) ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ