ភ្នំពេញ ៖ កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន បានចាប់ខ្លួនជនជាតិម្នាក់ ដកហូតថ្នាំញៀនជាង ៥គីឡូក្រាម ។ ប្រតិបត្តិការបង្ក្រាបនេះធ្វើឡើង កាលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ ២០២២ នៅចំណុច បន្ទប់លេខ១២បេ ជាន់ទី១២ ខុនដូ MSK ផ្លូវលេខ 450 សង្កាត់ទួលទំពូង១ ខណ្ឌចំការមន ។

ប្រតិបត្តិការនេះធ្វេីឡេីងដោយអនុវត្តតាមបញ្ជា នាយឧត្ដមសេនិយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេន៍យ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែន ប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ។

ប្រតិបត្តិការខាងលើ កម្លាំងបានឃាត់ខ្លួន ជនសង្ស័យឈ្មោះ Su Yunshi ភេទប្រុស អាយុ៤០ឆ្នាំជនជាតិចិន ។

ក្នុងនោះចាប់យកវត្ថុតាង ៖ -មេតំហ្វេតាមីន(WY) ទម្ងន់ ២ គ.ក្រ ៦៦៦ ក្រាម -អ៊ិចស្តាស៊ី(MDMA) ទម្ងន់ ២ គ.ក្រ ៦៥១.៥១ក្រាម។ -កេតាមីន(KETAMIN)ទម្ងន់ ២១៩.៣៥ក្រាម។ -នីមេតាហ្សេប៉ាម(4CEC) ទម្ងន់ ៣៥.៦៤ ក្រាម។ សរុប សារធាតុញៀន ទម្ងន់សុទ្ធ ៥ គ.ក្រ ៥៧២.៥០ក្រាម កញ្ឆាក្រៀម ៤ គ.ក្រ ៥៤២ក្រាម សារធាតុផ្សំ ១៣ គីឡូក្រាម ។ ឧបករណ៍កែច្នៃមួយចំនួនធំ ។

បច្ចុប្បន្ន ជនសង្ស័យ ព្រមទាំងវត្ថុតាងខាងលើ បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ