នាយកដ្ឋានព័ត៌មានវិទ្យា៖ ដើម្បីការពារឯកសាររបស់លោកអ្នកពីការលួចមើល ឬប្រើប្រាស់ដោយពុំមានការអនុញ្ញាត លោកអ្នកត្រូវធ្វើការចាក់សោរកាពារ និងចែករំលែកកូនសោរដល់បុគ្គលដែលលោកអ្នកអនុញ្ញាតឲ្យមើល ឬប្រើប្រាស់ឯកសារប៉ុណ្ណោះ។
ថ្ងៃនេះក្រុមការងារសូមលើកយកវិធីសាស្ត្រងាយៗ ដើម្បីធ្វើការចាក់សោរឯកសារ ក្នុងកម្មវិធី Microsoft Office និងកម្មវិធី Acrobat Reader ដូចខាងក្រោម៖
១. វិធីចាក់សោរឯកសារ Microsoft Office
- បើកឯកសារ Word Excel ឬ Powerpoint ក្នុងកម្មវិធី Microsoft Office
- ជ្រើសរើសយក Menu -> Info -> Protect Document -> Encrypt with Password
- បញ្ចូលលេខសម្ងាត់ -> ចុចលើប៊ូតុង OK
- វាយបញ្ចូលលេខសម្ងាត់ដដែលម្តងទៀត -> ចុចលើប៊ូតុង OK
- សូមធ្វើការរក្សាទុកឯកសាររបស់អ្នក (Save)
២. វិធីចាក់សោរឯកសារ Adobe Acrobat (PDF)
- បើកឯកសារ PDF ក្នុងកម្មវិធី Adobe Acrobat
- ជ្រើសរើសយក Tools -> Protect-> Encrypt with Password
- ជ្រើសរើស Yes លើផ្ទាំង Pops up
- ជ្រើសរើស "Require a Password to open the document" និងវាយបញ្ចូលលេខសម្ងាត់ -> ចុចលើប៊ូតុង Apply
- សូមធ្វើការរក្សាទុកឯកសាររបស់អ្នក (Save)
#Office #PDF #Encryption #ITDepartment #MoI