អន្តរជាតិ៖ លោក Luiz Inacio Lula da Silva មកពីគណបក្សពលករ (PT) បានស្បថចូលកាន់តំណែងជាប្រធានាធិបតីប្រេស៊ីល សម្រាប់អាណត្តិរយៈពេល ៤ ឆ្នាំ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន ស៊ីនហួរ នៅថ្ងៃទី ០២ មករា ២០២៣។
ពិធីស្បថចូលកាន់តំណែងរបស់លោក និងអនុប្រធានាធិបតីរបស់លោកមួយរូបទៀត ឈ្មោះថា Geraldo Alckmin បានធ្វើឡើង ក្នុងអំឡុងពេលសម័យប្រជុំពេញអង្គ នៃសភាតំណាង នៅរដ្ឋធានីប្រេស៊ីល ។
យ៉ាងណាមិញ នេះគឺជាអាណត្តិប្រធានាធិបតីទី ៣ របស់លោក Lula da Silva ហើយការវិលចូលកាន់អំណាចរបស់លោកកើតឡើង បន្ទាប់ពីបានជាប់ពន្ធនាគារ ជាងមួយឆ្នាំ នៅចន្លោះឆ្នាំ២០១៨ និង ២០១៩ ដោយសារការកាត់ទោសដ៏ចម្រូងចម្រាស ដែលក្រោយមក ត្រូវបានលុបចោលដោយតុលាការកំពូល៕